ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ទម្លាក់ក្មេងពីអគារភ្លើងឆេះ លួចប្លន់នៅផ្សារក្នុងហិង្សាអាហ្វ្រិកខាងត្បូង
អ្នកគាំទ្របានខឹងសម្បាយ៉ាងខ្លាំងជុំវិញការដាក់ពន្ធនាគារអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ដែលបានប្រគល់ខ្លួនឲ្យប៉ូលិសចាប់កាលពីសប្តាហ៍មុន។
ដូច្នេះហើយមនុស្សជាច្រើននាក់ដែលគាំទ្រលោកបានចេញតវ៉ា ប៉ុន្តែបានក្លាយជាហិង្សាដោយបំផ្លិចបំផ្លាញ លួចទ្រព្យសម្បត្តិ និងប៉ះទង្គិចជាមួយក្រុមកម្លាំងបង្ក្រាបដែលបណ្តាលឲ្យជាច្រើនបានស្លាប់។

ហោចណាស់មនុស្ស៧២នាក់បានស្លាប់ និងប្រហែលជា១២៣៤នាក់ត្រូវបានចាប់ខ្លួនរហូតដល់ពេលនេះពីចលាចលដែលបានផ្តើមចេញពីការតវ៉ា បន្ទាប់ពីលោក Zuma ត្រូវបានបញ្ជូនចូលពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី Cyril Ramaphosa បានហៅការតវ៉ានេះថាជាផ្នែកនៃហិង្សាធ្ងន់ធ្ងរបំផុតនៅប្រទេសអាហ្វ្រិកខាងត្បូងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។
នៅក្នុងវីដេអូបានបង្ហាញពីការខូចខាត បាក់បែក ភ្លើងឆេះ ដែលធ្វើឲ្យឪពុកម្តាយបានទម្លាក់កូនពីលើអគារដើម្បីឲ្យអ្នកខាងក្រោមរងចាំជួយសង្គ្រោះ។ ជាមួយគ្នានេះនៅតាមដងផ្លូវ មនុស្សជាច្រើនរត់ប្រសាច អ្នកខ្លះដឹកជញ្ជូនសម្ភារៈផ្សេងៗទៀតផង។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Zuma ត្រូវបានកាត់ទោសពីបទមើលងាយតុលាការកាលពីខែមុន បន្ទាប់ពីលោកមិនបានផ្តល់សក្ខីកម្មក្នុងការស៊ើបអង្កេតជុំវិញអំពើពុករលួយរបស់លោកកំឡុងកាន់តំណែងប្រធានាធិបតី។ លោកអាយុ៧៩ឆ្នាំដែលបានបដិសេធអំពើពុករលួយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ខែ៕
អានអត្ថបទពាក់ព័ន្ធ៖ មនុស្សជាង៧០នាក់ស្លាប់ក្នុងការតវ៉ាផ្ទុះហិង្សាជុំវិញអតីតប្រធានាធិបតី Zuma ជាប់គុក
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


