ព័ត៌មានអន្ដរជាតិ
ប្រជាជនជិតពាក់កណ្ដាលទីក្រុងនេះប្រហែលឆ្លងកូវីដ ច្រើនជាងចំនួនផ្លូវការ ១២ ដង
យោងតាមការស្រាវជ្រាវសុខភាពមួយបានបង្ហាញថា ប្រជាជនជិតពាក់កណ្តាលនៅទីក្រុងហ្សាការតាប្រហែលជាឆ្លងកូវីដ-១៩ ដែលច្រើនជាង១២ដងនៃតួលេខឆ្លងផ្លូវការរបស់ទីក្រុងឥណ្ឌូណេស៊ីមួយនេះនៅពេលការស្រាវជ្រាវត្រូវបានធ្វើឡើយ។
ការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានធ្វើតេស្តរកអង់ទីគ័រដែលមានផ្ទុកកូវីដនៅក្នុងឈាមមនុស្សប្រមាណ៥០០០នាក់ទូទាំងទីក្រុងចាប់ពីថ្ងៃទី១៥ដល់៣១ ខែមីនា។ លទ្ធផលបង្ហាញថា ៤៤.៥%នៃអ្នកដែលធ្វើតេស្តទាំងអស់នោះមានអង់ទីគ័រដែលបង្ហាញថា ពួកគេបានឆ្លងកូវីដ-១៩។

របាយការណ៍ត្រូវធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងការិយាល័យសុខាភិបាលហ្សាការតា សាកលវិទ្យាល័យសុខាភិបាលសាធារណៈឥណ្ឌូណេស៊ី វិទ្យាស្ថានជីវម៉ូលេគុល Eijkman និងបុគ្គលិកមកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC)ដែលស្ថិតនៅប្រទេសឥណ្ឌូណេស៊ី។
តួលេខរបស់រដ្ឋាភិបាលបង្ហាញថា ទីក្រុងហ្សាការតាមានប្រជាជនប្រមាណ១០.៦លាននាក់។ យោងតាមអ្នកស្រាវជ្រាវថា ប្រជាជនប្រហែលជា៤.៧លាននាក់ក្នុងទីក្រុងនេះប្រហែលជាឆ្លងកូវីដ-១៩គិតត្រឹមថ្ងៃទី៣១ ខែមីនា។
លោក Widyastuti ប្រធានការិយាល័យសុខាភិបាលហ្សាការតា មានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែកក្កដាថា ៖«ឆ្លងកាត់ការស្រាវជ្រាវនេះ យើងអាចប៉ាន់ស្មានពីចំនួននៃប្រជាជនក្នុងទីក្រុងហ្សាការតាដែលបានឆ្លងកូវីដ-១៩ មិនថាបានធ្វើតេស្តរហ័ស PCR ឬក៏អត់ទេ»។

យោងតាមទិន្នន័យក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបង្ហាញថា ទីក្រុងហ្សាការតាមានករណីឆ្លងកូវីដ-១៩ជាង ៣៨២ ០០០នាក់ចាប់ពីថ្ងៃទី៣១ ខែមីនា ដែលជាពេលការស្រាវជ្រាវត្រូវបានបញ្ចប់។ គិតត្រឹមថ្ងៃអង្គារ៍កន្លងទៅ ទីក្រុងនេះមានចំនួនឆ្លងឡើងដល់ ៦៨៩ ២៤៣នាក់។
ការផ្ទុះខ្លាំងនៅទីក្រុងនេះបានកើតមានឡើង ស្របពេលឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនបំផុតលំដាប់ទី៤ក្នុងពិភពលោកកំពុងប្រឈមនឹងការរាតត្បាតឆ្លងយ៉ាងខ្លាំង។ ទូទាំងប្រទេស មនុស្សរាប់ពាន់នាក់បានឆ្លង និងស្លាប់ចាប់ពី១០០០នាក់ឡើងជារៀងរាល់ថ្ងៃដែលបានក្លាយជាប្រទេសអាស៊ីមួយធ្ងន់ធ្ងរបំផុត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


