ព័ត៌មានអន្ដរជាតិ
យានអវកាសទេសចរណ៍របស់មហាសេដ្ឋី Jeff Bezos ចាប់ផ្តើមហោះលើកដំបូង
មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលោក Jeff Bezos បានធ្វើដំណើររយៈពេលខ្លីទៅកាន់ទីអាវកាសក្នុងការហោះហើរលើកដំបូងនៃនាវារុក្កែតរបស់លោកគឺ New Shepard។
ក្នុងការហោះហើរនេះ លោកត្រូវបានរួមដំណើរដោយបងប្រុសលោក Mark Bezos លោកយាយ Wally Funk អាយុ៨២ឆ្នាំដែលជាអ្នកជំនាញខាងដំណើរអាវកាស និងកូនសិស្សអាយុ១៨ឆ្នាំម្នាក់។

ពួកគាត់បានស្ថិតនៅក្នុងគម្រប់ក្បាលយានដែលមានបង្អួចធំៗហោះហើរទៅក្នុងលំហអាវកាសដែលទទួលបាននូវទិដ្ឋភាពដ៏អស្ចារ្យនៃផែនដី។
នៅពេលដែលយានបានវិលចុះក្រោមដើម្បីវិលត្រឡប់មកវិញ បន្ទាប់ពីចំណាយពេលហោះហើរអស់១០នាទី ១០វិនាទី លោក Jeff Bezos បានលាន់មាត់ថា ៖«ថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន!»។
យានអាវកាស New Shepard ត្រូវសាងសងឡើងដោយក្រុមហ៊ុន Blue Origin របស់លោក Bezos ដែលត្រូវរចនាឡើងដើម្បីបម្រើទីផ្សារទេសចរណ៍ទៅកាន់លំហទីអាវកាស។

ស្ថាបនិក Amazon លោក Bezos និងអ្នកចូលរួមនៅក្នុងអ្វីដែលហៅថា «ដំណើរទីអាវកាសមហាសេដ្ឋី»ទទួលបានការរិះគន់ចំពោះអ្វីដែលគេមើលឃើញថាជាការជិះកម្សាន្តរបស់អ្នកមានទ្រព្យ។ អ្នករិះគន់និយាយថា ប្រាក់គួរចំណាយលើបង្កើនប្រាក់ខែដល់បុគ្គលិក ឬក៏ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ទោះបីជាយ៉ាងណា លោក Bezos បានទទួចថា លោកមានចក្ខវិស័យបរិស្ថានមួយ។ លោកថា ៖«យើងត្រូវការយកឧស្សាហកម្មធុនធ្ងន់ទាំងអស់ ឧស្សាហកម្មបំពុលទាំងអស់ និងផ្លាស់ប្តូរវាចូលទៅក្នុងលំហអាវកាស ហើយរក្សាផែនដីឲ្យស្រស់ស្អាតដូចត្បូង»។

លោកបន្តថា ៖«វានឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីសម្រេចបានគោលដៅ ប៉ុន្តែអ្នកត្រូវចាប់ផ្តើម ហើយចាប់ផ្តើមរឿងធំជាមួយជំហានតូចៗ…នោះជាអ្វីដែលជាបេសកកម្មទេសចរណ៍តាមគន្លងតូចៗអនុញ្ញាតឲ្យយើងធ្វើ វាឲ្យយើងអនុវត្តជាបណ្តើរៗ»។
សម្រាប់ការធ្វើដំណើរនេះជាការហោះហើរដែលមានមនុស្សអាយុច្រើនបំផុតទៅកាន់លំហអាវកាសគឺលោកយាយ Funk និងមនុស្សក្មេងជាងគេបំផុតដែលជាសិស្សគឺ Oliver Daemen៕


ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


