ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកឈឺធ្ងន់ ដល់ផ្ទះ
សាលាក្រុង Kolkata ក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើមនុស្សវ័យចំណាស់ និងអ្នកមានជំងឺធ្ងន់ធ្ងរ ដល់ផ្ទះរបស់ពួកគេផ្ទាល់។ នេះបើតាមការឲ្យដឹងពីអភិបាលក្រុង លោក Firhad Hakim។
លោកនិយាយថា អ្នកក្រុង Kolkata ជាច្រើន ដែលមានអាយុលើស៨០ឆ្នាំ និងអ្នកមានជំងឺធ្ងន់ធ្ងរអាយុលើស៦០ឆ្នាំ មិនអាចធ្វើដំណើរទៅមណ្ឌលចាក់វ៉ាក់សាំងកូវីដបានទេ។

មនុស្សទាំងនេះ នឹងត្រូវបានពិចារណាសម្រាប់ការចាក់វ៉ាក់សាំង ក្នុងអំឡុងពេល ចាប់ផ្តើមយុទ្ធនាការពិសេស។
លោក Hakim បន្តថា បុគ្គលិកសុខាភិបាលស៊ីវិល នឹងទៅដល់កន្លែងស្នាក់នៅរបស់បុគ្គលទាំងនោះ លុះត្រាតែសមាជិកគ្រួសារផ្សេងទៀត ទទួលបានថ្នាំបង្ការរួច។

សមាជិកគ្រួសារអាចទៅមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតបំផុត ហើយយកឈ្មោះមនុស្សចាស់និងអ្នកជំងឺទាំងនោះ ដើម្បីចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំង។
លោកបានបន្ថែមថា “នេះគឺជាគំនិតផ្តួចផ្តើមមួយ ក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ដែលមិនអាចចេញពីផ្ទះរបស់ពួកគេបាន។ ដំណើរការនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


