ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងលិច មានអ្នកស្លាប់ដោយសារមេរោគ ហូរឈាម ដ៏សាហាវមួយប្រភេទ ជាលើកដំបូង
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី ៩ ខែសីហាថា អាជ្ញាធរសុខាភិបាលនៅប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់មនុស្សម្នាក់ដោយសារវីរុស Marburg ដែលជាគ្រុនក្តៅ ហូរឈាមពេញរាងកាយ ឆ្លងសាហាវដូចជំងឺ អេបូឡា ដែរ។

វាជាលើកទីមួយហើយ ដែលជំងឺដ៏សាហាវនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងតំបន់អាហ្វ្រិកខាងលិច។ មានការផ្ទុះឡើងនៃមេរោគ Marburg ទ្រង់ទ្រាយធំចំនួន ១២ លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៦៧ មក ដែលភាគច្រើននៅតំបន់អាហ្វ្រិកខាងត្បូង និងខាងកើត។
ករណីថ្មីរបស់ប្រទេសហ្គីណេ ត្រូវបានគេរកឃើញជាលើកដំបូងកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះត្រូវបានប្រកាសថា យកឈ្នះលើជំងឺអេបូឡា ក្រោយការផ្ទុះឡើងដ៏ខ្លីកាលពីដើមឆ្នាំ ដែលបានសម្លាប់មនុស្សចំនួន ១២ នាក់។

សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា អ្នកជំងឹនេះ បានស្វែងរកការព្យាបាលនៅតាមគ្លីនិកក្នុងស្រុក មុនពេលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ឈានដល់បាត់បង់ជីវិត។
ក្រុមអ្នកវិភាគនៅមន្ទីរពិសោធន៍ជាតិ ហ្គីណេ និងវិទ្យាស្ថានប៉ាស្ទ័រក្នុងប្រទេស សេណេហ្គាល់ បានបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឃើញមេរោគ Marburg នេះ។

លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់នៃទ្វីបអាហ្វ្រិករបស់ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សក្តានុពលដែលមេរោគ Marburg ក្នុងការរីករាលដាលកាន់តែឆ្ងាយមានន័យថា យើងត្រូវការបញ្ឈប់វាតាមវិធីរបស់វា។
WHO បានឲ្យដឹងថា អត្រាមរណភាពរបស់មេរោគ Marburg មានការប្រែប្រួលពី ២៤ ភាគរយទៅ ៨៨ ភាគរយ នៅក្នុងការផ្ទុះឡើងនាពេលកន្លងមក អាស្រ័យលើការបំប្លែងខ្លួនរបស់វីរុស និងការគ្រប់គ្រងករណី។ រោគសញ្ញារបស់វីរុសនេះរួមមាន ឈឺក្បាល ក្អួតឈាម ឈឺសាច់ដុំនិងហូរឈាមតាមរន្ធផ្សេងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


