ព័ត៌មានអន្ដរជាតិ
ស្រ្តីអាហ្វហ្គានីស្ថាន ដឹកនាំបាតុកម្មប្រឆាំងក្រុម តាលីបង់
ស្ត្រីបានដឹកនាំក្រុមបាតុករប្រឆាំងពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈពួកគេគ្រវីទង់ជាតិប្រឆាំងនឹងក្រុមឥស្លាមនិយមនេះ ដើម្បីប្រារព្ធទិវាឯករាជ្យ។
ក្រុមបាតុករជាស្ត្រី បានដើរនៅតាមដងផ្លូវក្នុងទីក្រុងកាប៊ុល ដោយគ្រវីទង់ជាតិពណ៌ខ្មៅ ក្រហមនិងបៃតង ដែលបានក្លាយជានិមិត្តរូបនៃការប្រឆាំងនឹងមេដឹកនាំជីហាដរបស់ប្រទេស។
ពួកគេត្រូវបានចូលរួមដោយមនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេស ដែលបានប្រារព្ធទិវាប្រគល់អំណាចឆ្នាំ១៩១៩ពីអង់គ្លេស។ បាតុកម្មនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សបីនាក់ត្រូវបានបាញ់សម្លាប់ដោយសារ លើកទង់ជាតិអំឡុងការតវ៉ា។
ក្រុមយុទ្ធជនឥស្លាមនិយមនេះ ក៏បានប្រារព្ធទិវាឯករាជ្យតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដោយការបង្ហូតទង់ពណ៌ខ្មៅនិងស ហើយអះអាងអំពីជ័យជម្នះលើកងកម្លាំងអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ក្បួនរថយន្តនិងមនុស្សនៅជិតព្រលានយន្តហោះទីក្រុងកាប៊ុល បានកាន់បដាពណ៌ខ្មៅ ក្រហមនិងបៃតងដ៏វែងដើម្បីគោរពទង់ជាតិអាហ្វហ្គានីស្ថាន។
ក្រុមអ្នកតវ៉ា ថែមទាំងបានលើកទង់ជាតិនៅទីលាន Abdul Haq ក្នុងរដ្ឋធានីទៀតផង ដើម្បីបង្ហាញពីការតស៊ូដោយភាពក្លាហាន។
នៅឯការតវ៉ាមួយទៀតក្នុងខេត្ត Nangarhar វីដេអូដែលបង្ហោះតាមអ៊ីនធើណិត បានបង្ហាញពីបាតុករមានហូរឈាម ជាមួយស្នាមរបួសគ្រាប់កាំភ្លើង។
នៅខេត្ត Khost អាជ្ញាធរតាលីបង់បានដាក់បំរាមគោចរ ២៤ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំបែកការតវ៉ាមួយទៀតដោយហិង្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូស្តែងៗ ក្រុងតាលីបង់ ចាប់ដាក់ខ្នោះ បិទមុខមេប៉ូលិស មុនពេលបាញ់សម្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


