ព័ត៌មានអន្ដរជាតិ
Breaking News! ប៉ុន្មានម៉ោងមុននេះ សមត្ថកិច្ច ឥណ្ឌូណេស៊ី ចាប់នាវាដឹកប្រេងដែល កម្ពុជា ស្វែងរក
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានរឹបអូសយកនាវាដឹកប្រេងមួយគ្រឿង និងនាវិករបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅជិត ៣០ ម៉ឺនធុងពីទុនបំរុងរបស់ប្រទេសកម្ពុជា ។
ពួកគេបាននិយាយថា នាវា MT Strovolos ដែលមានទង់ជាតិប្រទេសបាហាម៉ា ត្រូវបានគេរឹបអូសមកកាលពីថ្ងៃទី ២៧ ខែកក្កដា នៅឆ្នេរសមុទ្រស៊ូម៉ាត្រា ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិដើម្បីរឹបអូសកប៉ាល់នេះ ដោយអះអាងថា កប៉ាល់នេះបានលួចយកប្រេងឆៅរបស់ប្រទេសកម្ពុជា ។
ទន្ទឹមនោះ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន ១៣ នាក់ ជនជាតិបង់ក្លាដែស ៣ នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣ នាក់នៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី ។
កងទ័ពជើងទឹកនិយាយទៀតថា កប៉ាល់ដឹកប្រេងដែលមានប្រវែង ១៨៣ ម៉ែត្រដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam ប្រទេសឥណ្ឌូនេស៊ី បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន ហើយបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកនៃប្រជុំកោះនេះ ។
ពួកគេបន្ថែមថា កាពីតែនបង់ក្លាដែស អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ ១៤,០០០ ដុល្លារ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទរំលោភលើដែនសមុទ្រ ។
ចំណែកមេបញ្ជាការកងនាវាចរទី ១ លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីឡើយ ។
អាជ្ញាធរបាននិយាយថា នាវាដឹកប្រេងនេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជា ក្នុងការទាញយកប្រេងផ្ទាល់ខ្លួន ។
ពួកគេបានបន្ថែមថា ក្រុមហ៊ុនមិនអាចសងបំណុលរបស់ខ្លួន និងបានដាក់ពាក្យប្តឹងឲ្យរំលាយនៅខែមិថុនា ប៉ុន្តែនៅតែមានការចោទប្រកាន់ថា ជំពាក់លុយក្រុមនាវិកដដែរ ។
ស្របពេលជាមួយគ្នានេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលកម្ពុជាបានប្រាប់ AFP ថា “ក្រុមហ៊ុនបានរាយការណ៍មករដ្ឋាភិបាលរបស់យើងថា នាវាដឹកប្រេងមួយគ្រឿងនេះបានលួចយកប្រេង ហើយមានប្រេងឆៅប្រមាណ ២៩ ម៉ឺនបារ៉ែលនៅលើនាវានេះ” ។
លោកអគ្គនាយកបានបន្ថែមថា “ប៉ុន្តែនាវាដឹកប្រេងបាននិយាយថា ក្រុមហ៊ុន KrisEnergy ជំពាក់លុយគេ ហើយប្រទេសទាំងពីរកំពុងធ្វើការ លើផែនការបញ្ជូនប្រេងមកកម្ពុជាវិញ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ France24

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ