ព័ត៌មានអន្ដរជាតិ
តាលីបង់ ចង់បើកព្រលានយន្តហោះក្រុងកាប៊ុលឡើងវិញ តែខ្វះអ្នកជំនាញបច្ចេកទេស បើចាប់អារម្មណ៍អាចចរចាបាន
អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់លោក Mohammad Naim បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃចន្ទថា ចលនាតាលីបង់ត្រូវការជំនួយបច្ចេកទេស ដើម្បីបើកដំណើរការអាកាសយានដ្ឋានក្រុងកាប៊ុល ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអាមេរិកបញ្ចប់ការដកទ័ព ។

ប្រភពនៅក្នុងថ្នាក់ដឹកនាំតាលីបង់បានប្រាប់ទូរទស្សន៍ Al Jazeera ថា បច្ចុប្បន្នព្រលានយន្តហោះនៅទីក្រុងកាប៊ុលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បន្ទាប់ពីការជម្លៀសកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន ។
លោកបាននិយាយថា “ប្រាកដណាស់ត្រូវមានជំនួយក្នុងបញ្ហាបច្ចេកទេស ទាក់ទងនឹងប្រតិបត្តិការអាកាសយានដ្ឋាន ហើយយើងសូមស្វាគមន៍អ្នកជំនាញបរទេស ។ មានជនជាតិទួរគីនៅក្នុងនាយកដ្ឋានបច្ចេកទេសនៅអាកាសយានដ្ឋានក្រុងកាប៊ុល ហើយប្រសិនបើពួកគេមានចំណាប់អារម្មណ៍ ពួកគេអាចស្នាក់នៅ និងធ្វើការបានតែផ្នែកបច្ចេកទេសប៉ុណ្ណោះ ។ គ្មានបញ្ហាទេ ប្រសិនបើពួកគេស្នាក់នៅហើយជួយយើង ហើយយើងអាចចរចាគ្នាបាន ។ ប្រសិនបើពួកគេមិនចង់ទេ យើងអាចទាក់ទងភាគីផ្សេងទៀត” ។

លោក Naim បាននិយាយថា តាលីបង់នឹងត្រូវការជំនួយបច្ចេកទេសដើម្បីបើកដំណើរការអាកាសយានដ្ឋាន ប៉ុន្តែបញ្ហាសន្តិសុខគឺជាការទទួលខុសត្រូវរបស់តាលីបង់តែម្នាក់គត់ ។
លោកបញ្ជាក់ថា រាល់ព័ត៌មានលម្អិតទាក់ទងនឹងប្រតិបត្តិការអាកាសយានដ្ឋាននេះ នឹងកាន់តែច្បាស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រោយប្រកាសជ័យជម្នះ ក្រុមអ្នកប្រយុទ្ធ តាលីបង់ សម្ញែងអាវុធទំនើបៗ និងគ្រងឈុតយោធា អាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


