ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ កុមារមួយចំនួនបន្តចេញរោគសញ្ញាកូវីដជិត ៤ខែ ក្រោយជាសះស្បើយ
យោងតាមទិន្នន័យសិក្សាស្តីពីរោគសញ្ញាកូវីដរយៈពេលវែងចំពោះកុមារ បានឱ្យដឹងថា កុមារម្នាក់ក្នុងចំណោម ៧ នាក់ដែលឆ្លងមេរោគកូរ៉ូណាអាចបន្តមានរោគសញ្ញានៃជំងឺកូវីដជិត ៤ ខែ ក្រោយពីជាសះស្បើយ។

ការស្រាវជ្រាវបានតាមដានកុមារជិត ៧ពាន់នាក់ដែលធ្លាប់ឆ្លងវីរុសកូវីដ-១៩ ដែលមានអាយុចន្លោះពី ១១ ទៅ ១៧ ឆ្នាំ។ លទ្ធផលបង្ហាញថា ប្រមាណ ១៥ សប្តាហ៍ បន្ទាប់ពីជាសះស្បើយ កុមារនិងជំទង់ចំនួន ១៤% បន្តលេចចេញរោគសញ្ញាកូវីដដូចជា អស់កម្លាំង និងឈឺក្បាល។ ក្រៅពីនោះកុមារម្នាក់ក្នុងចំណោម ១៤ នាក់ឬស្មើ ៧% នៅមានរោគសញ្ញាផ្សេងជាច្រើនទៀត។

លោក Sir Terence Stephenson ជាសាស្រ្តាចារ្យនៅវិទ្យាស្ថានសុខភាពកុមារ UCL Great Ormond Street របស់សាកលវិទ្យាល័យ ឡុងដ៏ ចក្រភពអង់គ្លេស និងជាអ្នកសរសេរអត្ថបទសិក្សានេះ បានឱ្យដឹងថា ក្រុមរបស់ខ្លួនបានរកឃើញភស្តុតាងមួយដែលបញ្ជាក់ច្បាស់ថា ក្មេងជំទង់មួយចំនួននៅតែបន្តលេចចេញរោគសញ្ញាកូវីដរយៈពេលយូរ ទោះបីជាសះស្បើយក៏ដោយ។

ផ្អែកតាមទិន្នន័យនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពមនុស្សវ័យក្មេងធ្លាប់ឆ្លងកូវីដ ដែលវាអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាមួយរោគសញ្ញាកូវីដរយៈពេលវែង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SKY
ចុចអាន៖ អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមួយប្រភេទនេះ កម្រប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង
ចុចអាន៖ ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


