ព័ត៌មានអន្ដរជាតិ
កូនភ្លោះអាយុ២០ខែ ត្រូវម្តាយទុកក្នុងឡានយូរពេក រហូតដល់ស្លាប់
នេះគឺជាមេរៀនមួយ ដែលឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែស ចំពោះការទុកកូនចោលក្នុងឡាន ហើយចេញទៅណាចោល ដោយគិតថាទៅមួយភ្លែតឬមិនអីនោះទេ។

ក្មេងតូចពីរនាក់បានស្លាប់ បន្ទាប់ពីត្រូវបានទុកចោលក្នុងឡានក្តៅ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការិយាល័យវិភាគសពតំបន់ Richland រដ្ឋ South Carolina សហរដ្ឋអាមេរិក។
អ្នកវិភាគសពក្នុងស្រុកលោកស្រី Naida Rutherford បានបញ្ជាក់ប្រាប់ TODAY ថា កូនភ្លោះប្រុសអាយុ ២០ ខែ ទំនងជាស្លាប់ដោយសារការឡើងកម្តៅជ្រុល។ លោកស្រីបន្ថែមថា ការិយាល័យនេះ កំពុងរង់ចាំរបាយការណ៍អំពីសារធាតុពុល ដែលអាចចំណាយពេលច្រើនសប្តាហ៍មុនពេលប្រកាសពីមូលហេតុស្លាប់ផ្លូវការ។

កូនភ្លោះនេះ ត្រូវបានគេស្គាល់ឈ្មោះថា Bryson និង Brayden McDaniel។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន លោកស្រី Rutherford និយាយថា កូនភ្លោះនេះ ត្រូវបានទុកចោលនៅក្នុងរថយន្តប្រភេទ SUV នៅកៅអីខាងក្រោយ រយៈពេល៩ម៉ោងកន្លះខណៈដែលម្តាយចូលទៅចុះឈ្មោះកូននៅមណ្ឌលថែទាំកុមារ។ ឪពុកម្តាយ មានការខកចិត្តយ៉ាងខ្លាំង។

ការិយាល័យប៉ូលិសតំបន់ Richland បានបញ្ជាក់ថា មិនមានការចាប់ខ្លួនក្នុងករណីនេះទេ ហើយការស៊ើបអង្កេតនៅតែបន្ត។ ឪពុកម្តាយ មិនត្រូវបានបង្ហាញឈ្មោះជាសាធារណៈឡើយ។
លោកស្រី Rutherford បានប្រាប់ TODAY ថា លោកស្រីសង្ឃឹមថា ឪពុកម្តាយដទៃទៀតនឹងប្រុងប្រយ័ត្ន ដើម្បីចៀសវាងកុំឲ្យរឿងបែបនេះកើតឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Today
ចុចអាន៖ តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រីនិងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


