ព័ត៌មានអន្ដរជាតិ
ចិនបញ្ជាក់ពេលវេលាដែលយន្តហោះពិឃាតហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរចូលបម្រើការជាមួយទ័ពអាកាស
យន្តហោះ Xian H-20 របស់ចិនដែលជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនអាចទៅដល់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ហើយវាមានសមត្ថភាពហោះហើរហួសទ្វីបមួយនេះផងដែរ ។
យន្តហោះទម្លាក់គ្រាប់បែកដែលកំពុងស្ថិតក្នុងការអភិវឌ្ឍត្រូវបានគេរំពឹងថានឹងចូលបម្រើការងារជាមួយកងទ័ពអាកាសចិនក្នុងឆ្នាំ ២០២៥ ខណៈសមត្ថភាពផ្ទុកគ្រាប់បែករបស់វាមានរហូតដល់ទៅជាង ១០ តោន ។

បើយោងតាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវការពារជាតិ និងសន្តិសុខ Royal United Services បានឲ្យដឹងថា មន្ទីរបញ្ចកោណជឿជាក់ថា យន្តហោះទម្លាក់គ្រាប់បែកនេះនឹងអាចវាយប្រហារលើទីតាំងយោធានៅលើកោះហ្គាម ។ យន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុតមានសមត្ថភាពទៅដល់កោះហាវ៉ៃដែលមានចម្ងាយជាង ៨,០០០ គីឡូម៉ែត្រពីទីក្រុងសៀងហៃ ។
កាលពីខែសីហា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា រយៈចម្ងាយរបស់យន្តហោះទម្លាក់គ្រាប់បែកនេះមានប្រហែលជា ៨,៥០០ គីឡូម៉ែត្រជាមួយនឹងការផ្ទុកគ្រាប់ពេញយន្តហោះ ខណៈដែលប្រទេសចិនបាននិយាយថាវាមានចម្ងាយប្រមាណជាង ១០,០០០ គីឡូម៉ែត្រឯណោះ ហើយវាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅដល់ទ្វីបអាមេរិក ។

ទន្ទឹមនោះអង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា កងទ័ពអាកាសចិនបច្ចុប្បន្នមានសមត្ថភាពទៅដល់កោះ Kuril ប្រជុំកោះជប៉ុន កោះ Ryukyu កោះតៃវ៉ាន់ ភាគខាងជើងហ្វីលីពីន និងកោះ Borneo ។
បន្ថែមពីនេះយន្តហោះទម្លាក់គ្រាប់បែកថ្មីនេះនឹងពង្រីកសមត្ថភាពដល់កោះ Bonin កោះ Northern Mariana ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងកោះហ្គាមដែលជាទឹកដីរបស់សហរដ្ឋអាមេរិក ។
ក្នុងឆ្នាំ ២០១៧ មន្ទីរប៉ង់តាហ្គោនបាននិយាយថា ប្រទេសចិនបានចូលរួមក្នុងការអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកដែលមន្ត្រីរំពឹងថានឹងមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ ។ យន្តហោះទម្លាក់បែកនេះត្រូវបានគេរំពឹងថានឹងបំពេញនូវសេចក្តីត្រូវការរបស់ប្រទេសចិនដើម្បីអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជំនាន់ថ្មី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ArmyNow
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


