ព័ត៌មានអន្ដរជាតិ
ទស្សនាវីដេអូដ៏អស្ចារ្យនៃ សមយុទ្ធទ្រង់ទ្រាយធំរបស់រុស្ស៊ី កក្រើកព្រំដែន EU
នៅថ្ងៃអង្គារទី១៤ខែកញ្ញា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជិតទ្វីបអឺរ៉ុប ដោយក្នុងនោះ មានទាំងការលុកលុយនៅឆ្នេរសមុទ្រដោយយានបើកបានទាំងលើគោកនិងក្នុងទឹក ធំបំផុតរបស់ពិភពលោកផងដែរ។
ទាហានប្រមាណ ២,០០០ នាក់និងឧបករណ៍យោធាជាង ២០០ បានបង្ហាញនៅក្នុងសមយុទ្ធ នៅទីក្រុង Kaliningrad នៃព្រំដែនរុស្ស៊ីជាប់សហភាពអឺរ៉ុប។
នៅកន្លែងផ្សេងទៀត លោក ពូទីន បានចូលរួមសមយុទ្ធយោធា ដែលត្រូវបានធ្វើឡើងរួមគ្នាជាមួយបេឡារុស អាមេនី ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាននិងម៉ុងហ្គោលីនៅ Mulino នៃតំបន់ Nizhny Novgorod ក្នុងតួនាទីរបស់លោក ជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
នៅ Kaliningrad, វីដេអូបានបង្ហាញពីសមយុទ្ធចុះចតដ៏ធំ ដែលមានការចូលរួមពី កងនាវាចរបាល់ទិក និងកងកម្លាំងផ្សេងទៀតនៅលើយាន ZACR-class LCAC ដែលជាយាន បើកបានទាំងលើគោកនិងក្នុងទឹក ធំបំផុតរបស់ពិភពលោក។
បច្ចុប្បន្ន មានយានបែបនេះត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ ដែលកំពុងដំណើរការ ដោយក្នុងនោះមានពីរគ្រឿងនៅជាមួយកងទ័ពជើងទឹករុស្ស៊ី, ៤ គ្រឿងនៅជាមួយកងទ័ពជើងទឹកក្រិកនិង ៤គ្រឿងទៀតនៅជាមួយកងទ័ពជើងទឹកចិន។
ពីដំបូង ក្រសួងការពារជាតិបាននិយាយថា ការធ្វើសមយុទ្ធនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ខែកញ្ញា ប៉ុន្តែប្រទេសរុស្ស៊ីបានប្រកាសថា កងកម្លាំងរបស់ខ្លួននឹងមិនវិលត្រឡប់មកមូលដ្ឋានយោធារបស់ពួកគេវិញទេ រហូតដល់ពាក់កណ្តាលខែតុលា។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី មិនពន្យល់អំពីការពន្យារពេលត្រឡប់មកវិញនោះទេ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ