ព័ត៌មានអន្ដរជាតិ
កុមារអាមេរិកឆ្លងកូវីដកើនឡើងជិត២៤០%ចាប់ពីខែកក្កដាមក
ករណីឆ្លងកូវីដ-១៩បានកើនឡើងខ្លាំងយ៉ាងឆាប់រហ័សក្នុងចំណោមកុមារនៅសហរដ្ឋអាមេរិកគិតចាប់ពីខែកក្កដាមក។ នេះបើយោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃចន្ទដោយបណ្ឌិតសភាកុមារអាមេរិក (AAP)។
បណ្ឌិតសភាកុមារអាមេរិក បានរាយការណ៍ពីកុមារឆ្លងកូវីដថ្មីចំនួន២៤៣៣៧៣នាក់កាលពីសប្តាហ៍មុន។ ចំនួននេះធ្លាក់ចុះតិចតូចធៀបនឹងមុនសប្តាហ៍មុនដែលមានកុមារឆ្លង ២៥១៧៨១នាក់។ វាកើនឡើងប្រហែលជិត២៤០%ចាប់តាំងពីដើមខែកក្កដាមក ដែលមុនខែហ្នឹងកុមារឆ្លងត្រឹមតែ៧១៧២៦នាក់ប៉ុណ្ណោះ។

AAP បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«បន្ទាប់ពីធ្លាក់ចុះកាលពីដើមរដូវក្តៅ ករណីកុមារឆ្លងកូវីដបានកើនឡើងវិញយ៉ាងខ្លាំង និងឆាប់រហ័សដែលមានចំនួនសរុបជិត ៥សែននាក់គ្រាន់តែពីរសប្តាហ៍ចុងក្រោយ»។
ការធ្វើបច្ចុប្បន្នភាពថ្មីបំផុតបានកើតមានឡើងចំពេលសាលារៀនទូទាំងអាមេរិកកំពុងបើកដំណើរការឡើងវិញ ហើយអ្នកជំនាញបានផ្តល់ដំបូន្មានឲ្យមនុស្សធំចាក់វ៉ាក់សាំងដើម្បីការពារកុមារដែលមានអាយុក្រោម១២ឆ្នាំដែលមិនទាន់មានសិទ្ធិចាក់។
AAP បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កុមារអាមេរិកសរុបជិត៥.៣លាននាក់បានឆ្លងកូវីដ-១៩ ដែលចំនួននេះស្មើនឹង២៩%នៃករណីឆ្លងកុមារទូទាំងពិភពលោក។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបង្ហាញថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ពលរដ្ឋអាមេរិកដែលមានសិទ្ធិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រាប់ទាំងក្មេងអាយុ១២ឆ្នាំឡើងមានចំនួន៦៣%បានចាក់ពេញដូស។
យោងតាមលោកវេជ្ជបណ្ឌិត Scott Gottlieb សមាជិកក្រុមប្រឹក្សាក្រុមហ៊ុនឱសថ Pfizer បាននិយាយថា Pfizer សង្ឃឹមទទួលបានទិន្នន័យពីវ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៥ទៅ១១ឆ្នាំដើម្បីរួចរាល់សម្រាប់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិកនៅបំណាច់ខែកញ្ញានេះ។
លោក Gottlieb បន្ថែមថា ៖«FDA និយាយថា ខ្លួននឹងត្រូវការពេលច្រើនសប្តាហ៍ តែមិនមែនច្រើនខែ ដើម្បីធ្វើការកំណត់ដែលពួកគេនឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដល់កុមារអាយុ៥ទៅ១១ឆ្នាំ។ ខ្ញុំគិតថា ប្រហែលជាត្រូវការ៤សប្តាហ៍ ឬប្រហែលដល់៦សប្តាហ៍»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


