ព័ត៌មានអន្ដរជាតិ
ឈានចូលវ័យ១៨ឆ្នាំ ពលរដ្ឋអេស្ប៉ាញ ម្នាក់ៗទទួលបានលុយជាង ៤០០ដុល្លារ យកទៅមើលកុន និងការប្រគំតន្ត្រី
រដ្ឋាភិបាលអេស្ប៉ាញ គ្រោងផ្តល់ជូនពលរដ្ឋដែលឈានចូលអាយុ ១៨ ឆ្នាំនៅឆ្នាំក្រោយ នូវទឹកប្រាក់ចំនួន ៤០០ អឺរ៉ូ (៤៦២ ដុល្លារ) ដើម្បីចំណាយលើសកម្មភាពវប្បធម៌។

គោលដៅ គឺដើម្បីជួយស្រោចស្រង់វិស័យវប្បធម៌របស់ប្រទេស ឲ្យងើបឡើងវិញបន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងក្លាដោយសារវិបត្តិជំងឺរាតត្បាត កូវីដ-១៩។
យុវជននឹងអាចចំណាយលុយ ៤៦២ ដុល្លាររបស់ពួកគេទៅលើសំបុត្រកុននិងល្ខោន សៀវភៅនិងការប្រគំតន្ត្រីជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការចូលទស្សនាការប្រកួតគោជល់ ដែលមានអ្នកគាំទ្រតិចតួចនៅក្នុងរដ្ឋាភិបាលចម្រុះឆ្វេងនិយម មិនត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោងនេះទេ។

រដ្ឋាភិបាលគណនាថា មនុស្សកន្លះលាននាក់នឹងមានសិទ្ធិទទួលបានប្រាក់នេះ ខណៈការចំណាយរបស់រដ្ឋនឹងអស់ជាង ២១៨ លានដុល្លារអាមេរិក។
ប្រទេសបារាំងនិងអ៊ីតាលី ក៏បានចាត់វិធានការស្រដៀងគ្នានេះផងដែរ ដើម្បីគាំទ្រវិស័យវប្បធម៌របស់ពួកគេ។
ការសម្រេចចិត្តបែបនេះ គឺជាវិធានការដ៏ចម្រូងចម្រាសផ្នែកនយោបាយ នៅក្នុងថវិកាជាតិឆ្នាំ ២០២២ របស់អេស្ប៉ាញដែលនឹងត្រូវបោះឆ្នោតនៅសប្តាហ៍ក្រោយ។

មួយទៀតគឺជាសំណើ ផ្តល់ប្រាក់បន្ថែម ២៨៩ ដុល្លារក្នុងមួយខែដល់ពលរដ្ឋអាយុពី ១៨ ដល់ ៣៤ ឆ្នាំដែលរកប្រាក់បានតិចជាង ២,១៥១ដុល្លារក្នុងមួយខែ សម្រាប់ការទូទាត់ថ្លៃជួលផ្ទះ។
គោលបំណងគឺដើម្បីឲ្យយុវជនកាន់តែច្រើន អាចរើចេញពីផ្ទះឪពុកម្តាយរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កំពុងប្រជុំសុខៗ តំណាងរាស្រ្តអេស្ប៉ាញ ផ្អើលពេញសភា ព្រោះរឿងហួសចិត្តមួយ (មានវីដេអូ)

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ