ព័ត៌មានអន្ដរជាតិ
ប្រធានបក្សស្តាំនិយមអ៉ីតាលីត្រូវបានចាប់ខ្លួនរឿងប្រឆាំងការចាក់វ៉ាក់សាំង
មនុស្ស១២នាក់ក្នុងនោះមានទាំងលោក Forza Nuova ប្រធានគណបក្សស្តាំនិយមត្រូវបានចាប់ខ្លួន ជុំវិញការតវ៉ាប្រឆាំងនឹងការអនុម័ត«ប័ណ្ណបៃតង»ដែលតម្រូវឲ្យកម្មករទាំងអស់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់រដ្ឋាភិបាលអ៉ីតាលី ហើយបានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងទីក្រុងរ៉ូម។
មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវនៅទីក្រុងរ៉ូមកាលពីថ្ងៃសៅរ៍ដើម្បីជំទាស់នឹងការសម្រេចរបស់រដ្ឋាភិបាល។ អ្នកខ្លះបានព្យាយាមទម្លាយរបាំងប៉ូលិសដើម្បីឆ្ពោះទៅកាន់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Mario Draghi ខណៈមានក្រុមមួយផ្សេងទៀតបានវាយលុកចូលទៅអុកឡុកទីស្នាក់ការរបស់សហជីពធំបំផុតក្នុងប្រទេស CGIL។
ប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់ លោក Francesco Pugliese បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា នៅពេលយប់ អ្នកតវ៉ារាប់រយនាក់ក៏បានព្យាយាមសម្រុកចូលទៅក្នុងអង្គភាពគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Policlinico Umberto I ក្នុងទីក្រុងរ៉ូម ដើម្បីបង្ខំឲ្យបុគ្គលិកសុខាភិបាលប្រឆាំងខ្លួនឯងចេញពីខាងក្នុង។
លោកនាយករដ្ឋមន្ត្រី Draghi បានណែនាំប័ណ្ណបៃតងដែលជាកាត ឬឌីជីថល សម្រាប់មនុស្សបានចាក់វ៉ាក់សាំងហោចណាស់១ដូស ធ្វើតេស្តកូវីដវិជ្ជមាន ឬអវិជ្ជមាន ឬក៏ជាសះស្បើយពីជំងឺកូវីដនៅរដូវក្តៅខាងមុខដើម្បីជាវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ និងជំរុញមនុស្សឲ្យចាក់វ៉ាក់សាំង។
កាលពីខែមុន រដ្ឋាភិបាលអ៉ីតាលីបានសម្រេចឲ្យកម្មករទាំងអស់ចាក់វ៉ាក់សាំង។ កម្មករដែលមានប័ណ្ណបៃតងនឹងត្រូវទទួលចូលធ្វើការដោយសហជីព និងក្រុមហ៊ុន ប៉ុន្តែប្រសិនបើកម្មករណាមិនមានប័ណ្ណបៃតងបង្ហាញទេគិតចាប់ពីថ្ងៃទី១៥ ខែតុលាខាងមុខនឹងត្រូវផ្អាកពីការងារ ដោយមិនទទួលបានប្រាក់ចំណូល ប៉ុន្តែមិនមែនបញ្ឈប់ពីការងារទេ។
រហូតដល់ពេលនេះ ប្រជាជនអ៉ីតាលីជាង៨០%ចាប់ពីអាយុ១២ឆ្នាំឡើងបានចាក់វ៉ាក់សាំងបង្ការកូវីដពេញដូសគិតត្រឹមថ្ងៃទី១០ ខែតុលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


