ព័ត៌មានអន្ដរជាតិ
មេបញ្ជាការយោធាតាលីបង់ ត្រូវសម្លាប់ក្នុងការវាយប្រហារនៅ កាប៊ុល
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី៣ខែវិច្ឆិកានេះថា មេបញ្ជាការយោធាតាលីបង់ម្នាក់ ត្រូវបានសម្លាប់ នៅពេលក្រុមរបស់គាត់ ឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើងរបស់ពួករដ្ឋឥស្លាម លើមន្ទីរពេទ្យក្នុងរដ្ឋធានី អាហ្វហ្គានីស្ថាន។
មនុស្សយ៉ាងតិច១៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ លើមន្ទីរពេទ្យយោធាសំខាន់មួយរបស់ទីក្រុងកាប៊ុល។ នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាលដែលសុំមិនបញ្ចេញឈ្មោះ។
លោក Hamdullah Mokhlis សមាជិកនៃបណ្តាញ Haqqani និងជាមន្ត្រីនៅក្នុងកងកម្លាំងពិសេស Badri Corps គឺជាឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវបានសម្លាប់ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល។
មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយតាលីបង់បាននិយាយថា “នៅពេលគាត់ទទួលបានព័ត៌មានថា មន្ទីរពេទ្យ Sardar Daud Khan រងការវាយប្រហារ លោក Maulvi Hamdullah (Mokhlis) ដែលជាមេបញ្ជាការនៃអង្គភាពទីក្រុង Kabul បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗ”។
លោកបានបន្ថែមថា “យើងព្យាយាមឃាត់គាត់ដែរ ប៉ុន្តែគាត់មិនស្តាប់។ ក្រោយមកយើងបានដឹងថា គាត់ត្រូវបានធ្វើឃាតក្នុងការវាយប្រហារនៅមន្ទីរពេទ្យ”។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានចាប់ផ្តើមដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅច្រកចូលមន្ទីរពេទ្យ មុនពេលខ្មាន់កាំភ្លើង វាយលុកចូលទៅបរិវេណខាងក្នុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ