Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​អាមេរិក​១០​ប្តឹង​រដ្ឋបាល​​ប្រធានា​ធិបតី​​ ចូ​ បៃដិន​​ រឿង​ច្បាប់​បង្ខំ​ចាក់​វ៉ាក់សាំង

បានផុស

នៅ

អគ្គ​មេ​ធាវី​របស់​គណបក្ស​សាធារណៈ​​​ចំនួន​១០​​រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដើម្បី​​​​ឲ្យ​បញ្ឈប់​តម្រូវ​ការ​​បង្ខំ​បុគ្គលិក​សុខាភិបាល​​រាប់​​លាន​នាក់​​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដោយ​លើក​ឡើង​ថា វា​បាន​ធ្វើ​ឲ្យ​ខ្វះ​បុគ្គលិក​កាន់​តែ​ច្រើន។

លោក ចូ បៃដិន របស់​គណបក្ស​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​និយាយ​ថា លោក​នឹង​​ឲ្យ​អនុវត្ត​ច្បាប់​ចាក់​វ៉ាក់សាំង​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មករា។

​លោក​ប្រធានាធិបតី ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គមេធាវី​នៅ​រដ្ឋ Missouri, Nebraska, Arkansas, Kansas, Iowa, Wyoming, Alaska, South Dakota, North Dakota, និង New Hampshire បាន​ដាក់​ពាក្យ​បណ្តឹង​រួម​គ្នា​មួយ​ទៅ​កាន់​តុលាការអាមេរិក U.S. District Court នៅ​ភាគ​ខាង​កើត​រដ្ឋ Missouri ក្នុង​ទី​ក្រុង St. Louis។

អគ្គមេធាវី​នៅ​រដ្ឋ Kansas លោក​ Derek Schmidt បាន​និយាយ​ថា ៖«​ច្បាប់​កម្រិត​បន្ថែម​លើកន្លែង​សុខាភិបាល និង​បុគ្គលិក​ពេទ្យ​នឹង​ធ្វើ​ឲ្យ​​កាន់​តែ​ធ្ងន់​ធ្ងរ ហើយ​ទំនង​ជា​នឹង​នាំ​ឲ្យ​កន្លែង​មួយ​ចំនួន​ដូច​ជា​តំបន់ជន​បទ​ខ្វះ​ខាត និង​ត្រូវ​បិទ​ទ្វារ​​ដោយ​សារ​ខ្វះ​​បុគ្គលិក»។

ពាក្យ​បណ្តឹង​បាន​និយាយ​ថា ច្បាប់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កណ្តាល​បាន​រំលោភ​លើ​អំណាច​របស់​ប៉ូលិស​រដ្ឋ និង​ខុស​នឹង​​ច្បាប់​និតិវិធី​រដ្ឋបាល ពី​ព្រោះ​មិន​មានពេល​វេលាសម្រាប់​​ការ​បញ្ចេញ​មតិ​​​មុនឡើយ​ ប៉ុន្តែច្បាប់​នោះ​ត្រូវ​បាន​ចេញផ្សាយ​​តែ​ម្តង។

កាល​ពី​​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មជ្ឈមណ្ឌលសេវាថែទាំ​សុខភាព​ Medicare និង Medicaid (CMS) ដែល​ជា​និយតករសម្រាប់​កម្មវិធី​សុខភាព​​សហព័ន្ធ​ទាំង​ពីរ​បាន​ចេញ​ច្បាប់​ចុង​ក្រោយ​បណ្តោះ​អាសន្ន​ដោយ​ច្បាប់​នេះ​បាន​និយាយ​ថា គ្រប​ដណ្តប់​លើបុគ្គលិក​ពេទ្យ​ជាង​១០​លាន​នាក់ និង​អនុវត្ត​លើ​អ្នក​ផ្តល់​សេវាសុខាភិបាល​ប្រមាណ​៧៦០០០​កន្លែង​ក្នុង​នោះ​មាន​ទាំង​មន្ទីរ​ពេទ្យ ​ពេទ្យ​បើកតាម​ផ្ទះ និង​​មជ្ឈមណ្ឌល​លាង​ឈាម។

ច្បាប់​ចុង​ក្រោយ​បណ្តោះ​អាសន្ន​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ​ដោយ​គ្មាន​ទុក​ពេល​វេលា​ដើម្បី​បញ្ចេញ​មតិ​ស្រប​តាម​​ស្តង់ដារ​ឡើយ​ បន្ទាប់​ពី​បោះ​ពុម្ព​ផ្សាយ។

អ្នក​ផ្តល់​សេវា​សុខាភិបាល​ដែល​មិន​បាន​គោរព​តាម​ច្បាប់​នេះ​អាច​នឹង​បាត់​បង់​សិទ្ធិ​ចូល​ប្រើមូលនិធិ Medicare និង Medicaid។ Medicare គឺ​ជា​សេវា​បម្រើមនុស្ស​​​អាយុ​៦៥​ឆ្នាំ​ឡើង និង​ជន​ពិការ ហើយ​​ Medicaid ជា​សេវា​បម្រើ​ជន​ក្រី​ក្រ។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម