ព័ត៌មានអន្ដរជាតិ
ស្ត្រីគុយបាចោទវីរបុរសបាល់ទាត់អាហ្សង់ទីន Maradona រំលោភនាងតាំងពីអាយុ១៦ឆ្នាំ
ស្ត្រីគុយបាឈ្មោះ Mavys Álvarez ដែលមានទំនាក់ទំនងជាមួយលោក Diego Maradona តាំងពី២០ឆ្នាំមុនបានចោទប្រកាន់វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះថា បានចាប់រំលោភនាងតាំងពីក្មេងជំទង់ និងបានប្លន់ភាពបរិសុទ្ធរបស់នាង។
ឥឡូវនេះ Álvarez មានអាយុ៣៧ឆ្នាំដែលបានផ្តល់សក្ខីកម្មកាលពីសប្តាហ៍មុននៅតុលាការក្រសួងយុត្តិធម៌ប្រទេសអាហ្សង់ទីនដែលកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់របស់នាងលើលោក Maradona តាំងពីនាងអាយុ១៦ឆ្នាំ។
លោក Maradona ដែលជាតារាបាល់ទាត់ដ៏ល្បីល្បាញបានទទួលមរណភាពកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

ពាក្យបណ្តឹងពាក់ព័ន្ធនឹងការធ្វើដំណើររបស់នាង Álvarez ទៅប្រទេសអាហ្សង់ទីនជាមួយលោក Maradona ក្នុងឆ្នាំ២០០១ដែលពេលនោះវីរបុរសបាល់ទាត់អាយុប្រហែល៤០ឆ្នាំ ហើយនាងទើបអាយុ១៦ឆ្នាំ។
នាង Álvarez បាននិយាយថា នាងបានជួបលោក Maradona លើកដំបូងមុនពេលធ្វើដំណើរទៅអាហ្សង់ទីនបន្តិចដែលនៅពេលនោះវីរបុរសអាហ្សង់ទីនស្ថិតនៅប្រទេសគុយបាដើម្បីព្យាបាលការញៀនថ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Buenos Aires នាង Álvarez បានចោទលោក Maradona បានចាប់រំលោភនាងនៅគ្លីនិកមួយនៅ Havana ដែលលោក Maradona កំពុងស្នាក់នៅ ខណៈម្តាយនាងស្ថិតនៅក្នុងបន្ទប់ជិតនោះ។
Álvarez បាននិយាយថា ៖«គាត់បិទមាត់ខ្ញុំ ចាប់រំលោភ។ ខ្ញុំមិនចង់គិតច្រើនរឿងនោះទេ។ ខ្ញុំជាក្មេងស្រី ភាពបរិសុទ្ធរបស់ខ្ញុំត្រូវបានលួច។ វាពិតជាឈឺចាប់។ ខ្ញុំឈប់រស់នៅក្នុងភាពបរិសុទ្ធដែលជាក្មេងស្រីជួបបទពិសោធបែបនេះ»។

Álvarez ធ្លាប់បានចាត់ទុកទំនាក់ទំនងរបស់នាងជាមួយលោក Maradona ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថាជា «ការឯកភាេះ» ប៉ុន្តែនាងក៏បាននិយាយដែរថា យ៉ាងហោចណាស់ លោក Maradona ធ្លាប់ចាប់បង្ខំនាងម្តងដែរ។
នាងថា គ្រួសាររបស់នាងបានត្រឹមតែអនុញ្ញាតឲ្យមានទំនាក់ទំនងជាមួយតារាបាល់ទាត់នេះ បើទោះជាអាយុខុសគ្នាឆ្ងាយក៏ដោយ ពីព្រោះលោក Maradona មានទំនាក់ទំនងមិត្តភាពជាមួយអតីតប្រធានាធិបតីគុយបាលោក Fidel Castro។
Álvarez និយាយថា នាងដាក់ពាក្យបណ្តឹងដើម្បីជួយដល់ស្ត្រីរងគ្រោះទាំងអស់ពីការកេងប្រវ័ញ្ច។ ដើម្បីអាចជួយពួកគេតាមអ្វីដែលខ្ញុំអាច។ នេះជាគោលបំណងខ្ញុំ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


