ព័ត៌មានអន្ដរជាតិ
ក្តៅៗ ជប៉ុន រកឃើញករណីដំបូងនៃវីរុសកូវីដបំប្លែងថ្មី Omicron (មានវីដេអូ)
នៅថ្ងៃអង្គារទី៣០ខែវិច្ឆិកានេះ ប្រទេសជប៉ុនបានបញ្ជាក់ពីករណីដំបូងនៃវីរុសកូវីដ១៩បំប្លែងខ្លួនឆ្លងសាហាវ Omicron។

យោងតាមប្រភពរដ្ឋាភិបាលបានឲ្យដឹងថា អ្នកការទូតសញ្ជាតិ ណាមីប៊ី ម្នាក់ក្នុងវ័យ៣០ឆ្នាំ ត្រូវបានគេរកឃើញថា ឆ្លងមេរោគនេះ បន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមាននៅឯអាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូ នៅពេលគាត់មកដល់កាលពីថ្ងៃអាទិត្យ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ពីការរីករាលដាលនៅក្នុងប្រទេសជប៉ុន រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងហាមឃាត់អ្នកដំណើរបរទេសដែលចូលមកទាំងអស់ សម្រាប់រយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៣០ខែវិច្ឆិកានេះទៅ។

លោកនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា បម្រាមនេះ នឹងមិនប៉ះពាល់ដល់ជនជាតិជប៉ុន ឬជនបរទេសដែលត្រឡប់មកប្រទេសវិញនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិលត្រឡប់មកពីប្រទេសដែលបានកំណត់ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅតាមទីតាំងដែលកំណត់ដោយរដ្ឋាភិបាល រយៈពេលពី៣ទៅ១០ថ្ងៃ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Japan Times
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


