ព័ត៌មានអន្ដរជាតិ
អ្នកដំណើរទៅអាមេរិកនឹងកាន់តែលំបាកជាងមុនពីការតេស្តកូវីដ
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទំនងជាដាក់ចេញវិធានការធ្វើតេស្តរកកូវីដ-១៩យ៉ាងតឹងរឹងសម្រាប់អ្នកដំណើរតាមផ្លូវអាកាសដែលចូលទឹកដីអាមេរិកចំពេលកង្វល់អំពីវីរុសបំប្លែងខ្លួនថ្មី។
មន្ត្រីបាននិយាយថា សេចក្តីព្រាងស្នើសុំបានកំពុងវាយតម្លៃក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលដែលតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ទៅដល់សហរដ្ឋអាមេរិកពីប្រទេសផ្សេងៗត្រូវបង្ហាញលទ្ធផលធ្វើតេស្តកូវីដ-១៩អវិជ្ជមានក្នុងរយៈពេលមួយថ្ងៃនៃការចេញដំណើរពីកន្លែងដើម។

ថ្មីៗនេះ អ្នកដំណើរផ្លូវអាកាសបរទេសដែលបានចាក់វ៉ាក់សាំងត្រូវបង្ហាញលទ្ធផលអវិជ្ជមានដែលទទួលបានក្នុងរយៈពេល៣ថ្ងៃ។ ស្ទើរតែគ្រប់ជនជាតិបរទេសទាំងអស់ទាល់តែចាក់វ៉ាក់សាំងរួចទើបអនុញ្ញាតឲ្យចូលអាមេរិក។ អ្នកដំណើរដែលមិនទាន់ចាក់វ៉ាក់សាំងត្រូវតែទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈពេល១ថ្ងៃនៃការទៅដល់។
មន្ត្រីបាននិយាយថា រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាថាតើតម្រូវឲ្យអ្នកដំណើរផ្លូវអាកាសត្រូវធ្វើតេស្តកូវីដ-១៩ក្នុងរយៈពេល៣ទៅ៥ថ្ងៃ បន្ទាប់ពីទៅដល់សហរដ្ឋអាមេរិក។
គោលការណ៍រឹតបន្តឹងខ្លាំងឡើងនេះអាចនឹងត្រូវប្រកាសនាថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ នេះ ប៉ុន្តែគេមិនទាន់ច្បាស់ទេពេលណានឹងចាប់មានប្រសិទ្ធភាព។
ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក លោក Rochelle Walensky បាននិយាយថា ទីភ្នាក់ងារកំពុងធ្វើការវាយតម្លៃពីរបៀបដែលធ្វើយ៉ាងណាឲ្យការធ្វើដំណើរអន្តរជាតិមានសុវត្ថិភាពតាមដែលអាចទៅរួច ក្នុងនោះការធ្វើតេស្តមុនពេលជិតឡើងយន្តហោះ និងការពិចារណាការធ្វើតេស្តបន្ថែមភ្លាមៗក្រោយពេលទៅដល់ និងធ្វើចត្តាឡីស័កថែមទៀត។
កាលពីថ្ងៃចន្ទ សេតវិមាន បានហាមស្ទើរគ្រប់ជនបរទេសទាំងអស់ដែលមកពីអាហ្វ្រិកខាងត្បូងថ្មីៗនេះនិងដាក់បំរាមប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង៧ប្រទេសជុំវិញកង្វល់វីរុសបំប្លែងខ្លួនថ្មី Omicron ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


