ព័ត៌មានអន្ដរជាតិ
ទីបំផុត អាមេរិក រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron (មានវីដេអូ)
សហរដ្ឋអាមេរិកបានរាយការណ៍អំពីករណីដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៃ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី Omicron។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។

CDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ករណីត្រូវបានបញ្ជាក់លើមនុស្សម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២២ខែវិច្ឆិកា។
មនុស្សដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណរូបនេះ បានទទួលវ៉ាក់សាំងពេញលេញ ហើយកំពុងចេញរោគសញ្ញាស្រាល។

លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “បុគ្គលរូបនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលរូបនេះ ត្រូវបានទាក់ទង”។
គួរបញ្ជាក់ជាថ្មីថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បានប្រកាស Omicron ជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” បន្ទាប់ពីអ្នកជំនាញសុខភាពនៅអាហ្រ្វិកខាងត្បូងបានរកឃើញមេរោគថ្មីនេះជាលើកដំបូង។

ក្រុមប្រឹក្សាយោបល់របស់ WHO បាននិយាយថា ភស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួនលេខកូដ B.1.1529 មួយនេះ មានលទ្ធភាពបង្កហានិភ័យខ្ពស់នៃការឆ្លងឡើងវិញ បើធៀបនឹងវីរុសបំប្លែងខ្លួនប្រភេទផ្សេងទៀត។
ឥឡូវនេះ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសជាង ២០ហើយទូទាំងពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ថៃ តាមរកទេសចរអាហ្វ្រិកជិត ៨០០នាក់ ដើម្បីតេស្តរក Omicron ក្នុងនោះ មានខ្លះចាកចេញពីប្រទេសបាត់ហើយ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


