ព័ត៌មានអន្ដរជាតិ
ថៃ ទើបអះអាង Omicron មិនអាចចូលបាន ពេលនេះលោក ប្រាយុទ្ធ និយាយបែបណាវិញ
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានលើកឡើងថា ក្រសួងសុខាភិបាលសាធារណៈកំពុងតាមដានភ្ញៀវទេសចរទាំងអស់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
កាលនោះ លោកអះអាង មិនមានអ្វីត្រូវព្រួយអំពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron ទេ ព្រោះគ្មាននរណាម្នាក់នៅក្នុងប្រទេសថៃ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះឡើយ ។
លោកក៏បានណែនាំផងដែរ កុំឲ្យប្រជាជន បារម្ភអំពីអ្នកដំណើរមកពីប្រទេសអាហ្វ្រិកទាំង ៨ ដែលមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ការិយាល័យអន្តោប្រវេសន៍។
ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែម្សិលមិញនេះ ករណី Omicron ទី១នៅក្នុងប្រទេសថៃ ត្រូវបានប្រកាសរកឃើញលើជនជាតិអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីប្រទេសអេស្ប៉ាញកាលពីថ្ងៃទី៣០ខែវិច្ឆិកា។
ស្របពេលជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានជំរុញឲ្យប្រជាជនកុំមានការភ័យស្លន់ស្លោ ចំពោះការរកឃើញករណីដំបូងនេះ ដោយនិយាយថា លោកមានទំនុកចិត្តថា អាជ្ញាធរសុខាភិបាលនឹងអាចទប់ស្កាត់ការរីករាលដាលរបស់មេរោគនេះបាន។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា លោកនាយករដ្ឋមន្ត្រី បានណែនាំប្រជាជនឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែកុំភិតភ័យ។ លោកនាយករដ្ឋមន្ត្រីប្រាកដថា ការរីករាលដាលនៃមេរោគឆ្លងខ្លាំងនេះ អាចគ្រប់គ្រងបានដោយសារវិធានការបង្ការដ៏តឹងរ៉ឹងដែលដាក់ចេញដោយអាជ្ញាធរសុខាភិបាល។
លោក ប្រាយុទ្ធ ក៏កំពុងជំរុញប្រជាជនឲ្យទៅចាក់វ៉ាក់សាំងកូវីដ និងអ្នកចាក់បានពេញលេញហើយ ត្រូវទៅចាក់ដូសជំរុញផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ប្រុងប្រយ័ត្ន! ករណី Omicron ទី១របស់ថៃ គឺជាអ្នកដំណើរមកពី អឺរ៉ុប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


