ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន ៦ ហើយរួមទាំង កម្ពុជា រកឃើញ Omicron
រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងបានរាលដាលដល់ប្រទេសអាស៊ានចំនួន ៦ ហើយ ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា ហ្វីលីពីន និងឥណ្ឌូណេស៊ី ។

កម្ពុជាបានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron លើកដំបូងនៅ លើខ្លួនស្ត្រីខ្មែរវ័យ ២៣ ឆ្នាំ ត្រឡប់មកពីធ្វើការនៅ ប្រទេសហ្គាណា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរពីប្រទេសហ្គាណា ឆ្ពោះទៅ កាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ និងហោះហើរពីប្រទេសថៃមកកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ។
ចំណែកសិង្ហបុរីបានរកឃើញករណីវិជ្ជមានវីរុសបំប្លែងខ្លួន Omicron លើកដំបូងលើអ្នកដំណើរ ២ នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូងដែលបានប្តូរជើងហោះហើរនៅ ប្រទេសសិង្ហបុរីទៅ ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។ រហូតមកដល់ពេលនេះ សិង្ហបុរីបានកត់ត្រាករណីឆ្លង Omicron សរុបចំនួន ១៩ ករណី ។

រីឯប្រទេសម៉ាឡេស៊ីបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron លើនិស្សិតបរទេសមកពីអាហ្វ្រិកខាងត្បូង ហើយបានប្ដូរជើងហោះហើរតាមរយៈប្រទេសសិង្ហបុរី និងមកដល់ម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ។
ស្របពេលជាមួយគ្នានេះ ប្រទេសថៃបានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅ ក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះពីអេស្ប៉ាញកាលពីចុងខែមុន ។ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែធ្នូ ថៃបានកត់ត្រាករណីវីរុសកូវីដបំប្លែងខ្លួន Omicron សរុប ៨ ករណីហើយ ចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីការរកឃើញមេរោគ Omicron លើកដំបូងនៅ ថ្ងៃទី១ ខែធ្នូ ។

ប្រទេសហ្វីលីពីនបានរកឃើញករណីនាំចូលនៃវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ២ ករណីដំបូងកាលពីថ្ងៃទី១៥ ខែធ្នូ ។ អ្នកឆ្លងម្នាក់គឺជាជនជាតិហ្វីលីពីនត្រឡប់មកពីក្រៅ ប្រទេសដែលបានមកដល់ប្រទេសជប៉ុនតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនកាលពីថ្ងៃទី ១ ខែធ្នូ ។ ចំណែកម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា ដែលមកពីប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Oman Air ខណៈបច្ចុប្បន្នអ្នកឆ្លងមិនបង្ហាញរោគសញ្ញានោះទេ ប៉ុន្តែមានរោគសញ្ញានៃជំងឺផ្តាសាយ និងក្អកនៅ ពេលមកដល់” ។
ចុងក្រោយគឺប្រទេសឥណ្ឌូណេស៊ីបានរកឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនថ្មី Omicron លើកទី ១ លើអ្នកមិនមាន ប្រវត្តិធ្វើដំណើរទៅ ក្រៅ ប្រទេសនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ ៕

អត្ថបទ ៖ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


