ព័ត៌មានអន្ដរជាតិ
ប្រទេសលោកខាងលិចព្រមាន រុស្ស៊ី អំពី “ការចំណាយធ្ងន់ធ្ងរ” ក្នុងករណីឈ្លានពាន អ៊ុយក្រែន
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធបានព្រមានរុស្ស៊ីអំពី “ការចំណាយដ៏ធ្ងន់ធ្ងរ” ក្នុងករណីចុងក្រោយលើការឈ្លានពានអ៊ុយក្រែន ។

បណ្តាប្រទេសទាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ធម្មនុញ្ញរបស់ UN ហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយរបស់ខ្លួន ។ ការឈ្លានពានយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែននឹងមានផលវិបាកដ៏ធំ និងត្រូវចំណាយយ៉ាងធ្ងន់ធ្ងរក្នុងការឆ្លើយតប” ។
ទន្ទឹមនោះ ប្រទេសជាសមាជិក UN សរុបចំនួន ៣៦ រួមមាន អូស្ត្រាលី កាណាដា សាធារណរដ្ឋឆេក អេស្តូនី អ៊ីតាលី ឡាតវី ន័រវេស ប៉ូឡូញ និងអ៊ុយក្រែន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីជនជាតិភាគតិច និងការលើកតម្កើងលទ្ធិណាស៊ីនៅក្នុងរដ្ឋបាល់ទិក និងអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បាននិយាយថា “នេះគឺជាការប៉ុនប៉ងដោយចេតនាម្តងទៀតដើម្បីបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិពីការរំលោភច្បាប់អន្តរជាតិដែលកំពុងបន្តរបស់រុស្ស៊ី រួមទាំងការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងការរំលោភសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។
បណ្តាប្រទេសនានាបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន កាត់បន្ថយភាពតានតឹងជុំវិញខ្លួន និងដកកងកម្លាំងដែលបានឈរជើងនៅក្នុងប្រទេសនេះភ្លាមៗ ។

កន្លងមក រុស្សីត្រូវគេចោទប្រកាន់ថាបានដាក់ពង្រាយទាហាននៅជិតព្រំដែនអ៊ុយក្រែនក្នុងការត្រៀមខ្លួនសម្រាប់ការឈ្លានពានប្រទេសនេះ ។ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលប្រទេសនេះចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ហើយបាននិយាយទៀតថា ខ្លួនមានសិទ្ធិផ្លាស់ទីកងកម្លាំងក្នុងទឹកដីខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


