ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ប្រេស៊ីល សម្លាប់ទាំងមនុស្ស បំផ្លាញទាំងវ៉ាក់សាំងកូវីដ
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្ស ២១ នាក់ និងមនុស្សជាង ៦០,០០០ នាក់ត្រូវជម្លៀសចេញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនីចំនួន ២ ។

រដ្ឋាភិបាលរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៣៥៨ នាក់បានរងរបួស ខណៈទីក្រុងសរុបចំនួន ១១៦ នៅរដ្ឋ Bahia ស្ថិតក្នុងភាពអាសន្ន ហើយប៉ះពាល់ដល់មនុស្សជាង ៤៧០,០០០ នាក់ ។

ទន្ទឹមនោះ អភិបាលរដ្ឋ Bahia លោក Rui Costa បាននិយាយថា ថ្នាំ និងវ៉ាក់សាំងសំខាន់ៗការពារកូវីដ ១៩ ក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងទីក្រុងមួយចំនួន ខណៈការិយាល័យសុខាភិបាលក្រុង និងឃ្លាំងថ្នាំត្រូវបានលិចទឹក ។

លោកក៏បានព្រមានផងដែរអំពីព្យុះដ៏ខ្លាំងក្លាមួយទៀតនឹងបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាបំផ្លាញថ្នាំ និងវ៉ាក់សាំងបន្ថែមទៀត ចំពេលមានរោគរាតត្បាត និងជំងឺគ្រុនផ្តាសាយ ។

គួរបញ្ជាក់ថា អាជ្ញាធររដ្ឋ Bahia បានប្រកាសពីទឹកជំនន់នេះជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋដែលមិនធ្លាប់ជួបពីមុន ហើយក្រុមជួយសង្គ្រោះត្រូវការពេលវេលាច្រើនថ្ងៃទៀតដើម្បីវាយតម្លៃ និងបន្តស្វែងរកអ្នកដែលបាត់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


