ព័ត៌មានអន្ដរជាតិ
ចិន សាងសង់ស្ពានឆ្លងកាត់បឹងប្រវែង ១៣៥ គីឡូម៉ែត្រពន្លឿនការចល័ត ទ័ពទៅដល់ ឥណ្ឌា
កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់បឹង Pangong ដើម្បីកាត់បន្ថយពេលវេលាទៅដល់ប៉ុស្តិ៍យោធាឥណ្ឌានៅច្រាំងខាងត្បូងនៃបឹងនេះ ។

បើមានស្ពាននេះ កងទ័ព PLA សង្ឃឹមថានឹងរារាំងកងទ័ពឥណ្ឌាពី “ប្រតិបត្តិការខ្លារខិនព្រិល” ម្តងទៀតដែលបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២០ ដើម្បីគ្របដណ្តប់នៅច្រាំងខាងត្បូងនៃបឹងប្រវែង ១៣៥ គីឡូម៉ែត្រដែលបែងចែករវាងឥណ្ឌា និងចិននៅតំបន់ Eastern Ladakh ។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា បន្ទាប់ពីស្ពាននេះសាងសង់រួចហើយចម្ងាយផ្លូវរវាងបន្ទាយ Khurnak និងបន្ទាយ Rudok នឹងត្រូវកាត់មកនៅចន្លោះពី ៤០ គីឡូម៉ែត្រទៅ ៥០ គីឡូម៉ែត្រជាជាង ២០០ គីឡូម៉ែត្រ ។

មន្ត្រីខាងលើបញ្ជាក់ថា ក្នុងពេលគ្មានស្ពានឆ្លងបឹង ទាហានចិនត្រូវចល័តលើផ្លូវវែងជាងនេះដើម្បីទៅដល់ច្រាំងខាងត្បូងនៃបឹង Pangong Tso ខណៈប្រទេសចិនក៏មានប៉ុស្តិ៍យោធាជាច្រើនផងដែរនៅជិតបន្ទាយ Khurnak រួមទាំងបន្ទាយ Nyagzu និងបន្ទាយ Dambuguru ដែលកងទ័ព PLA បានសាងសង់ក្នុងឆ្នាំ ១៩៦១ ។
គួរបញ្ជាក់ថា កន្លងមកប្រទេសចិនបានដកទ័ពជាង ១០,០០០ នាក់ និងរថក្រោះជាង ៣០០ គ្រឿងចេញពីតំបន់បឹង Pangong បន្ទាប់ពីកិច្ចព្រមព្រៀងដកទ័ពចេញកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


