Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ត្រៀមចិត្តត្រៀមកាយ រស់នៅជាមួយ កូវីដ

បានផុស

នៅ

ប្រទេសអេស្ប៉ាញ កំពុងអំពាវនាវឲ្យជំងឺកូវីដ១៩ត្រូវបានគេចាត់ទុកថាជាជំងឺឆ្លង ដូចគ្រុនផ្តាសាយដែរ ដោយធ្វើឲ្យខ្លួនក្លាយជាប្រទេសអឺរ៉ុបដ៏ធំដំបូងគេដែលណែនាំយ៉ាងច្បាស់ឲ្យមនុស្ស រស់នៅជាមួយកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតនេះកំពុងទទួលបានការចាប់អារម្មណ៍ជាបណ្តើរៗ ហើយអាចជំរុញឲ្យមានការវាយតម្លៃឡើងវិញចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការដោះស្រាយជាមួយនឹងមេរោគនេះ។

រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេសលោក Nadhim Zahawi កាលពីសប្តាហ៍មុនបានប្រាប់ BBC ថា ចក្រភពអង់គ្លេសកំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាត។

ថ្វីបើស្ថិតក្នុងចំណោមប្រទេសមានអត្រាកូវីដខ្ពស់បំផុតមួយនៅអឺរ៉ុបក៏ដោយ ប៉ុន្តែអៀរឡង់នឹងរក្សាប្រព័ន្ធនៃការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី Micheal Martin។ ដោយឡែកនាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក Alexander De Croo បាន​និយាយ​ថា រដ្ឋាភិបាល​បែលហ្ស៊ិក ​ចង់​ផ្តល់ឲ្យ​ប្រជាជន​នូវជម្រើស​ដោយ​សេរី។

ប្រទេសជាច្រើនកំពុងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក ខណៈពួកគេព្យាយាមរក្សាសេវាកម្មសំខាន់ៗឲ្យបើកដំណើរការ។ ចុងក្រោយបំផុតគឺសាធារណរដ្ឋឆេក ដែលគិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន បានតម្រូវឲ្យអ្នកផ្ទុកមេរោគកូវីដ១៩ ធ្វើចត្តាឡីស័ករយៈពេលប្រាំថ្ងៃ ពោលគឺកាត់បន្ថយពីពីរសប្តាហ៍។

ការរឹតបន្តឹងការធ្វើដំណើរក៏បានបង្ហាញពីដែនកំណត់ផងដែរ។ ចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេ ហាមឃាត់ជើងហោះហើរមកពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែង អូមីក្រុង ត្រូវបានរកឃើញជាលើកដំបូង។ ប៉ុន្តែអង់គ្លេសជាកន្លែងដំបូងបង្អស់នៅអឺរ៉ុប ដែលរងគ្រោះដោយរលក អូមីក្រុង។

ដូចគ្នានេះដែរ ប្រទេសបារាំងបានវ៉ាដាច់អត្រាឆ្លងរបស់ចក្រភពអង់គ្លេស បើទោះបីជាមានការរឹតបន្តឹងលើការធ្វើដំណើរពីចក្រភពអង់គ្លេសក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ អឺរ៉ុប រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត លើកនេះអ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម