ព័ត៌មានអន្ដរជាតិ
បុរសតុងហ្គា ពិការជើងសងខាង ហែលទឹក២៧ម៉ោង បន្ទាប់ពីវាយប្រហារដោយរលកយក្សស៊ូណាមិ
វាគឺជារឿងមិនគួរឲ្យជឿទាល់តែសោះដែល បុរសពិការជើងជនជាតិតុងហ្គាម្នាក់ បានហែលទឹកអស់រយៈពេល២៧ម៉ោង ឆ្លងកាត់មហាសមុទ្រ ដើម្បីរស់បន្ទាប់ពីរងការវាយប្រហារដោយរលកយក្សស៊ូណាមិ។
លោក Lisala Folau អាយុ៥៧ឆ្នាំជាជាងឈើចូលនិវត្តន៍ កំពុងស្នាក់នៅផ្ទះលើកោះ Atata ជាមួយកូនប្រុស និងក្មួយស្រីរបស់គាត់នៅម៉ោងប្រហែល ៦ល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ពេលដែលរលកកម្ពស់ ៦ម៉ែត្រ បានបោកបក់នាំពួកគេធ្លាក់ចូលសមុទ្រ។

គាត់បានចំណាយពេល២៧ម៉ោង ហែលទឹកពីកោះមួយទៅកោះមួយ ហើយព្យាយាមផ្តល់សញ្ញាដល់ទូកឆ្លងកាត់ មុនពេលទៅដល់ដីគោកជាកន្លែងដែលគាត់ជួបអ្នកជួយសង្គ្រោះ។
និយាយទៅកាន់ស្ថានីយ៍វិទ្យុ Broadcom FM អំពីបទពិសោធន៍ដ៏អស្ចារ្យរបស់គាត់ លោក Lisala បាននិយាយថា គាត់ត្រូវបានបងប្រុស ព្រមានអំពីរលកយក្សស៊ូណាមិ។ គ្រួសារបានប្រញាប់ប្រញាល់ចេញក្រៅផ្ទះហើយឡើងដើមឈើ ដើម្បីគេចពីរលក។

ដោយគិតថាគ្រោះថ្នាក់បានកន្លងផុតទៅហើយ ក្រុមគ្រួសារក៏បានចុះមកវិញ ប៉ុន្តែកោះនេះត្រូវបានវាយប្រហារដោយរលកទីពីរ ដែល Lisala ប៉ាន់ស្មានថា ទឹករលកមានកម្ពស់ជាង ៦ម៉ែត្រ ជាហេតុនាំពួកគេទាំងបីនាក់ធ្លាក់ចូលទៅក្នុងសមុទ្រ។
Lisala និយាយថា គាត់មិនឃើញកូនប្រុស ឬក្មួយស្រីរបស់គាត់នៅក្នុងទឹកទេ ដោយសារតែភាពងងឹត ប៉ុន្តែគាត់អាចលឺពួកគេស្រែកហៅគាត់។ មួយសន្ទុះក្រោយមក សំឡេងក្មួយស្រីរបស់គាត់ក៏ឈប់ ប៉ុន្តែកូនប្រុសរបស់គាត់នៅតែស្រែកហៅដដែល។

គាត់បានធ្វើការសម្រេចចិត្តដ៏លំបាក ដោយមិនខ្វល់អំពីការយំ ហើយនៅស្ងៀម ព្រោះគាត់មិនចង់ឲ្យកូនប្រុស ឬក្មួយស្រី ប្រថុយជីវិត ដើម្បីជួយសង្គ្រោះគាត់។
នៅទីបំផុត Lisala បានប្រទះឃើញដើមឈើដែលបាក់ ហើយសម្រេចចិត្តតោងវា ដោយគិតថា ប្រសិនបើគាត់ស្លាប់ យ៉ាងហោចណាស់ គ្រួសាររបស់គាត់ក៏មានឱកាសរកឃើញសាកសពដែរ។

ប៉ុន្តែគាត់មិនបានស្លាប់ឡើយ ផ្ទុយទៅវិញគាត់ស្រាប់តែរសាត់ទៅកោះ Toketoke នៅក្បែរនោះ ជាទីដែលគ្មានមនុស្សរស់នៅ។
គាត់បានសម្រាកពីរបីម៉ោង ហើយប្រើក្រណាត់ដើម្បីព្យាយាម ផ្តល់សញ្ញាទៅទូកពីរគ្រឿងដែលឆ្លងកាត់ ប៉ុន្តែពួកគេមិនបានឃើញគាត់ទេ។

បន្ទាប់មកប្រហែលម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ គាត់បានសម្រេចចិត្តហែលទឹកចម្ងាយជាង៦គីឡូម៉ែត្រទៅកាន់កោះ Polo’a ដើម្បីចូលទៅជិតដីគោក។
ការហែលនេះបានចំណាយពេល៨ម៉ោង ហើយគាត់បានទៅដល់កោះ Polo’a ប្រហែលម៉ោង ៦ល្ងាច មុនពេលហែលទឹកចម្ងាយជាងមួយគីឡូម៉ែត្រទៀតទៅកោះ Tongatapu។

នៅទីបំផុត គាត់ត្រូវបានគេរកឃើញនៅម៉ោងប្រហែល៩យប់ក្នុងទីក្រុង Sopu នៅជាយក្រុង Nuku’alofa។ ប៉ុន្តែគួរឲ្យសោកស្តាយកូនប្រុស និងក្មួយស្រីរបស់ Lisala មិនទាន់ត្រូវបានគេរកឃើញទេ។
គួរបញ្ជាក់ថា ប្រទេសតុងហ្គា បានស្ថិតក្នុងភាពវឹកវរចាប់តាំងពីភ្នំភ្លើង Hunga-Tonga ផ្ទុះឡើងយ៉ាងខ្លាំងក្លាកាលពីល្ងាចថ្ងៃសៅរ៍ ដោយបង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់១៥ម៉ែត្រ ដែលបានវាយលុកកោះនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បណ្តុំរូបភាពសោកសង្រេង ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


