ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទម្លាយវីដេអូបាញ់សម្លាប់មនុស្សស្តែងៗ នៅរោងចក្រមីស៊ីលម្សិលមិញ
វីដេអូដ៏រន្ធត់ បានបង្ហាញពីទាហានឆ្មាំជាតិអ៊ុយក្រែនម្នាក់ បាញ់សម្លាប់មនុស្ស៥នាក់ និងបង្ករបួស៥នាក់ទៀត នៅឯរោងចក្រមីស៊ីលភាគខាងកើតប្រទេស។
បុរសឈ្មោះ Artem Ryabchuk បានបាញ់សម្លាប់ទាហានចំនួន៤នាក់ និងស្ត្រីជនស៊ីវិលម្នាក់ នៅរោងចក្រមីស៊ីល Pivdenmash ក្នុងទីក្រុង Dinpro នាពេលព្រឹកព្រលឹម។ កន្លែងកើតហេតុមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ដែលទាហានរបស់វិមានក្រឹមឡាំងចំនួន១០០,០០០នាក់កំពុងឈរជើង។
ទាហានអាយុ២១ឆ្នាំ បានចាប់ផ្តើមការវាយប្រហារនៅម៉ោង៤និង៣០នាទីព្រឹក ក្នុងអំឡុងពេលចែកអាវុធនៅរោងចក្រ មុនពេលបន្តកាន់កាំភ្លើង AK-47 រត់ចេញទៅ។
វីដេអូដ៏រន្ធត់នេះ បង្ហាញពីខ្មាន់កាំភ្លើងកំពុងលាក់ខ្លួននៅមាត់ទ្វារ មុនពេលបើកការបាញ់ប្រហារលើទាហានដូចគ្នា ក្នុងបន្ទប់ឃ្លាំងអាវុធ មុនពេលលោតរំលងសាកសពដើម្បីទៅយកគ្រាប់បន្ថែមទៀត។
ក្រោយមក ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរតាមប្រមាញ់អស់រយៈពេលមួយម៉ោង។
មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចបញ្ជាក់បានអំពីហេតុផលនៃការវាយប្រហារនេះនៅឡើយទេ ហើយកំពុងពិនិត្យមើលថាតើគាត់ប្រឈមមុខនឹងសម្ពាធផ្លូវចិត្តនៅក្នុងក្រុមរបស់គាត់ដែរឬអត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


