ព័ត៌មានអន្ដរជាតិ
លោក បៃដិន បញ្ជូនទាហាន អាមេរិក ទៅអឺរ៉ុបខាងកើត ពង្រឹងវត្តមានដល់ ណាតូ
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងបញ្ជូនទាហានអាមេរិកមួយចំនួនតូចក្នុងពេលឆាប់ៗនេះដើម្បីពង្រឹងវត្តមានរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត ។

ការបញ្ជូនទាហានរបស់អាមេរិកកើតឡើង ខណៈដែលភាពតានតឹងកំពុងកើនឡើងជុំវិញការបង្កើនយោធារបស់រុស្ស៊ីនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅពេលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីថ្លែងសុន្ទរកថានៅទីក្រុង Philadelphia ថា “ខ្ញុំនឹងចល័តកងទ័ពទៅកាន់អឺរ៉ុបខាងកើត និងបណ្តាប្រទេសណាតូក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ” ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានសម្តែងការព្រួយបារម្ភអំពីការបង្កើនកងទ័ពរុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការលុកលុយចូលអ៊ុយក្រែន ។
ប៉ុន្តែរុស្ស៊ីបានអះអាងថា ខ្លួនមិនមានគម្រោងធ្វើសកម្មភាពយោធាលើអ៊ុយក្រែននោះទេ ហើយបានទាមទារការធានាសន្តិសុខពីអង្គការណាតូ រួមទាំងការសន្យាដែលថា អ៊ុយក្រែននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធាមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ DW
ចុចអាន ៖ ពេទ្យ អាមេរិក មិនវះកាត់ប្ដូរបេះដូងអ្នកជំងឺណាដែលមិនចាក់វ៉ាក់សាំងកូវីដ (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


