ព័ត៌មានអន្ដរជាតិ
សារឆ្លើយឆ្លងចុងក្រោយរវាងទាហានរុស្ស៊ី ជាមួយម្តាយមុនពេលស្លាប់ អានហើយរំជួលចិត្ត
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី២៨ខែកុម្ភៈ បានអាននូវអ្វីដែលលោកនិយាយថា ជាសារចុងក្រោយពីទាហានរុស្ស៊ីម្នាក់ ផ្ញើទៅកាន់ម្តាយរបស់គាត់ ដោយសារនោះ បានពិពណ៌នាអំពីភាពភ័យរន្ធត់របស់គាត់ ចំពោះសង្រ្គាមដែលកើតឡើងមុនពេលគាត់ត្រូវបានគេសម្លាប់។
លោកបានអានសារនេះ ក្នុងអំឡុងសម័យប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
តំណាងប្រទេសអ៊ុយក្រែន លោក Sergiy Kyslytsya បានធ្វើការអង្វរដោយអន្ទះសារសុំជំនួយខណៈកាន់ក្រដាសមួយសន្លឹកនៃសាររបស់ទាហាន ដែលថតចេញពីអេក្រង់ទូរសព្ទ។
សារនោះបានចាប់ផ្តើមជាមួយពាក្យថា “ម៉ាក់ ខ្ញុំមិននៅគ្រីមៀទៀតទេ។ ខ្ញុំមិនមែននៅក្នុងការហ្វឹកហាត់ទៀតឡើយ”។ ម្ដាយក៏សួរកូនថា “តើកូននៅឯណា? ប៉ាប៉ាសួរថា តើម៉ាក់អាចផ្ញើអីវ៉ាន់ឲ្យកូនបានទេ?”។
កូនក៏ឆ្លើយថា “តើអីវ៉ាន់ប្រភេទណាដែលម៉ាក់អាចផ្ញើមកខ្ញុំបាន?”។
“តើកូនកំពុងនិយាយអំពីអ្វី? តើមានអ្វីកើតឡើង?”។ កូនឆ្លើយថា “ម៉ាក់ ខ្ញុំនៅអ៊ុយក្រែន”។
“មានសង្រ្គាមពិតប្រាកដមួយកំពុងឆាបឆេះនៅទីនេះ។ ខ្ញុំខ្លាច យើងកំពុងទម្លាក់គ្រាប់បែកលើទីក្រុងទាំងអស់ដំណាលគ្នា សូម្បីតែលើជនស៊ីវិល។ យើងត្រូវបានគេប្រាប់ថា ពួកគេនឹងស្វាគមន៍យើង ហើយពួកគេដេកនៅក្រោមរថពាសដែករបស់យើង ហើយមិនអនុញ្ញាតឲ្យយើងឆ្លងកាត់ទេ។ ពួកគេហៅយើងថា ហ្វាស៊ីស។ ម៉ាក់ វាពិតជាពិបាកណាស់”។
លោក Kyslytsya បានបញ្ចប់ការតបសាររវាងម្តាយនិងកូន ដោយនិយាយថា សារចុងក្រោយត្រូវបានផ្ញើ មុនពេលទាហានត្រូវបានសម្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃសារនេះ មិនអាចត្រូវបានផ្ទៀងផ្ទាត់បានភ្លាមៗទេ។
គួរបញ្ជាក់ថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃមកនេះ ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា រុស្ស៊ីបានបាត់បង់ទាហានចំនួន ៥ ៣០០នាក់, យន្តហោះ២៩គ្រឿង, ឧទ្ធម្ភាគចក្រ២៩គ្រឿង និងរថក្រោះ១៥១គ្រឿង។
ក្រសួងការពារជាតិ របស់រុស្ស៊ីបានទទួលស្គាល់ការបាត់បង់ជាលើកដំបូង ប៉ុន្តែបដិសេធបញ្ចេញតួលេខពិតប្រាកដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តារាម៉ូដែលម្នាក់ សន្យារួមភេទជាមួយទាហានរុស្ស៊ីគ្រប់រូប ដែលប្រឆាំងបញ្ជាលោក ពូទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


