ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយដណ្តើមបានទីក្រុងសំខាន់លើកដំបូង ចាប់តាំងពីលុកលុយអ៊ុយក្រែន (មានវីដេអូ)
កងកម្លាំងរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុងកំពង់ផែដ៏សំខាន់មួយ នៅភាគខាងត្បូងប្រទេស អ៊ុយក្រែន។
Kherson គឺជាទីក្រុងសំខាន់ដំបូងគេ ដែលត្រូវរុស្ស៊ីដណ្តើមបាន បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីខ្លួនបើកការលុកលុយកាលពីមួយសប្តាហ៍មុន។

អភិបាលក្រុង លោក Igor Kolykhaev និយាយថា ទាហានរុស្ស៊ីបានសម្រុកចូលទៅក្នុងអគារក្រុមប្រឹក្សាក្រុង និងដាក់បម្រាមគោចរលើប្រជាពលរដ្ឋ។
នៅក្នុងការបង្ហោះ Facebook លោក Kolykhaev បានសរសេរថា កងកម្លាំងរុស្ស៊ីកំពុងគ្រប់គ្រងទីក្រុង Kherson ដែលជាកំពង់ផែមួយនៅឆ្នេរសមុទ្រខ្មៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាមួយប្រជាជនជាង ២៨០ ០០០នាក់។
ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវដល់ទាហានរុស្ស៊ី កុំឲ្យបាញ់ទៅលើជនស៊ីវិល ដោយនិយាយថា គ្មានកងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុងនោះទេ។

លោក Kolykhaev ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមលក្ខខណ្ឌដែលកំណត់ដោយកងកម្លាំងរុស្ស៊ីផងដែរ ដែលមានដូចជា៖
• គោរពតាមបម្រាមគោចរដ៏តឹងរ៉ឹង ចាប់ពីម៉ោង ០៨:០០ យប់ដល់ម៉ោង ០៦:០០ ព្រឹក
• ចេញក្រៅជាក្រុមដែលមានមនុស្សតិចបំផុត ២នាក់។
• អនុញ្ញាតឲ្យតែរថយន្តដែលដឹកអាហារ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតប៉ុណ្ណោះចូលទីក្រុង ដោយបើកបរក្នុងល្បឿនអប្បបរមា

គួរបញ្ជាក់ថា ការវាយយកបានទីក្រុង Kherson គឺមានសារៈសំខាន់បំផុត ព្រោះវាអាចអនុញ្ញាតឲ្យរុស្ស៊ី បង្កើតមូលដ្ឋានសម្រាប់យោធានៅទីនោះ ខណៈពួកគេព្យាយាមរុលចូលទៅមុខបន្ថែមទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្ថានការណ៍មិនស្រួល! ប្រទេសមួយទៀត ដាក់ពាក្យសុំចូលជាសមាជិក EU បន្ទាន់
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


