ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មិនស្រួល! ប្រទេសមួយទៀត ដាក់ពាក្យសុំចូលជាសមាជិក EU បន្ទាន់
គណបក្សកាន់អំណាច Georgian Dream បាននិយាយថា ប្រទេស ហ្សកហ្ស៊ី ដែលជាអតីតរដ្ឋសូវៀតនៅប៉ែកខាងកើតនៃសមុទ្រខ្មៅ នឹងដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ភ្លាមៗ។
រឿងនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីសភាអ៊ឺរ៉ុបបានគាំទ្រការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប។

ប្រធានគណបក្ស Georgian Dream លោក Irakli Kobakhidze បានប្រាប់អ្នកយកព័ត៌មានថា លោកកំពុងអំពាវនាវឲ្យ EU ពិនិត្យឡើងវិញនូវពាក្យសុំរបស់យើងជាបន្ទាន់ និងធ្វើការសម្រេចចិត្តផ្តល់ឋានៈជាបេក្ខជនសមាជិកភាពរបស់ EU ដល់ហ្សកហ្ស៊ី។
គួរបញ្ជាក់ថា ប្រទេសហ្សកហ្ស៊ី បានជួបប្រទះបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបានគ្រប់គ្រងតំបន់ហ្សកហ្ស៊ីចំនួនពីរគឺ Ossetia ខាងត្បូងនិង Abkhazia ចាប់តាំងពីឆ្នាំ ២០០៨មក នៅពេលកងកម្លាំងរុស្ស៊ី បានបណ្តេញកងទ័ពហ្សកហ្ស៊ីចេញពីតំបន់ទាំងនោះ។
វាកើតឡើងបន្ទាប់ពីការប៉ុនប៉ងរបស់ហ្សកហ្ស៊ី ដើម្បីដណ្តើមយកតំបន់ Ossetia ខាងត្បូងមកវិញ ជាទីដែលផ្ទុះសង្គ្រាមផ្តាច់ខ្លួន ប្រឆាំងនឹងហ្សកហ្ស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខទាហានស្លាប់និងរបួសហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


