ព័ត៌មានអន្ដរជាតិ
ថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីអនុញ្ញាតសកម្មភាពកម្សាន្តទាំងអស់
រដ្ឋាភិបាលថៃបាននិយាយថា នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅនាខែមេសាខាងមុខ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែនៅតែត្រូវការវិធានការសុខភាព និងសុវត្ថិភាពបន្ថែមទើបអនុញ្ញាត។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana កាលពីថ្ងៃអង្គារ៍បាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់-អ៊ូចា បានផ្តល់ការធានាថា សកម្មភាពទាំងអស់ និងពិធីបុណ្យទូទាំងប្រទេសនឹងត្រូវបានអនុញ្ញាតកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃពីថ្ងៃទី១៣-១៥ ខែមេសា។
លោក Thanakorn បានបញ្ជាក់ថា ប៉ុន្តែការប្រារព្ធ សាធារណជនត្រូវតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងវ៉ាក់សាំង វិធីបង្ការជាសកល ការកំណត់ដោយគ្មានកូវីដ និងការធ្វើតេស្ត ATK។
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) នឹងជួបប្រជុំគ្នានាថ្ងៃទី១៨ ខែមីនានេះដើម្បីពិភាក្សាពីវិធានការសុវត្ថិភាពសុខភាពសម្រាប់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មី។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានស្នើឡើងយ៉ាងខ្លាំងថា ប្រជាជនគ្រប់រូបដែលគ្រោងរៀបចំ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មីហោចណាស់ត្រូវតែចាក់វ៉ាក់សាំងដូសទី៣ និងធ្វើតេស្តដោយ ATK ទាំងមុនពេលពិធី និងក្រោយពេលពិធីដែលពួកគេបានរៀបចំ។
លោក Thanakorn បាននិយាយថា លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យក្រុមមនុស្សដែលងាយរងគ្រោះ អ្នកមានអាយុ៦០ឆ្នាំឡើង អ្នកមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះត្រូវតែចាក់វ៉ាក់សាំងឲ្យពេញដូសមុនពេលពិធីបុណ្យចូលមកដល់។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ការឆ្លងជំងឺកូវីដ-១៩អាចឈានដល់កម្រិតកំពូល ខណៈអត្រាឆ្លង ដែលធ្វើតេស្តដោយ RT-PCR និង ATK បានធ្លាក់ចុះក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។
លោកបន្ថែមថា រហូតដល់ពេលនេះ អត្រាឆ្លង នៅក្នុងប្រទេសជាច្រើនរាប់ទាំងថៃផងមិនទាន់ឈានដល់៦០-៧០%នៃប្រជាជនរបស់ពួកគេឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


