Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបមួយទៀត ប្រកាសដោយបើកចំហ ថាខ្លួនមិនហ៊ានចូល ណាតូ ព្រោះខ្លាច រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រទេសហ្វាំងឡង់ អាចប្រឈមមុខនឹងការរំខានពីរុស្ស៊ី រួមទាំងការ Hack តាមប្រព័ន្ធអ៊ីនធឺណិត និងការរំលោភបំពានព្រំដែនផងដែរ ប្រសិនបើខ្លួនព្យាយាមចូលរួមជាមួយអង្គការណាតូ។ នេះបើតាមការព្រមានពីប្រធានាធិបតីរបស់ខ្លួន។

This image has an empty alt attribute; its file name is SDG-Moment-18.9.2020-1024x536.jpg
ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto

លោកប្រធានាធិបតី Sauli Niinisto បាននិយាយថា “យើងមិនដឹងពីលទ្ធភាពនៃឥទ្ធិពល ដែលនរណាម្នាក់អាចបង្កើតឡើងបាននោះទេ។ ពិភព IT ទាំងមូលគឺងាយរងគ្រោះ”។ លោក​បាន​បន្ថែម​ថា​ “សូម្បី​តែ​មុខងារ​សង្គម​សំខាន់ៗ​មួយ​ចំនួន ក៏​អាច​ត្រូវ​បាន​រំខានផងដែរ”។

លោកប្រធានាធិបតីបានធ្វើការបញ្ចេញមតិដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ ខណៈដែលប្រជាជនហ្វាំងឡង់ភាគច្រើន បច្ចុប្បន្នកំពុងគាំទ្រការចូលរួមក្នុងអង្គការ ណាតូ ថ្វីបើរុស្ស៊ីព្រមានប្រឆាំងនឹងគំនិតនេះក៏ដោយ។

This image has an empty alt attribute; its file name is 2022-03-23T134047Z_1970130886_RC2D8T90YV3M_RTRMADP_3_UKRAINE-CRISIS-RUSSIA-PUTIN.webp
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន

ការគាំទ្រជាសាធារណៈឲ្យហ្វាំងឡង់ ចូលណាតូ គឺមាន ៦២% នៅដើមខែនេះ ពោលគឺកើនឡើងពី ៥៣% នៅពេលសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើម។

កាលពីខែមុន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងប្រថុយជាមួយផលវិបាកផ្នែកយោធា ប្រសិនបើពួកគេចាប់ផ្តើមការប៉ុនប៉ងចូលជាសមាជិកណាតូ។

This image has an empty alt attribute; its file name is 1231303.jpg
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

លោកស្រីនិយាយថា “ហ្វាំងឡង់ និងស៊ុយអែត មិនគួរយកបញ្ហាសន្តិសុខរបស់ពួកគេ ផ្អែកលើការបំផ្លាញសន្តិសុខរបស់ប្រទេសដទៃនោះទេ។ ការចូលជាសមាជិក ណាតូ របស់ពួកគេ អាចមានផលវិបាក និងផលប៉ះពាល់ផ្នែកយោធា និងនយោបាយមួយចំនួន”។

គួរបញ្ជាក់ថា ប្រសិន​បើ​ហ្វាំងឡង់​ចូល​រួម​ក្នុង​សម្ព័ន្ធ​ភាព​នេះមែននោះ ប្រទេសនេះ​នឹង​ក្លាយ​ជា​សមាជិក​ទី​ប្រាំមួយ​នៃ​សម្ព័ន្ធភាព ​ដែល​មាន​ព្រំដែន​គោក​ជាមួយ​រុស្ស៊ី ជាហេតុធ្វើឲ្យ​វិមាន​ក្រឹមឡាំង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឡោមព័ទ្ធ​របស់អង្គការ ​ណាតូ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ Zelensky សរសើរ Jonhson ថា ជួយច្រើនជាងមេដឹកនាំលោកខាងលិចផ្សេងទៀត តែស្តីឲ្យប្រធានាធិបតីមួយរូបថា ខ្លាចរុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម