ព័ត៌មានអន្ដរជាតិ
ថៃ ផ្អាកយកថ្លៃសេវាផ្លូវល្បឿនលឿន ២ ខ្សែ អំឡុងបុណ្យចូលឆ្នាំថ្មី
ប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារបានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការលើកលែងយកថ្លៃសេវាផ្លូវល្បឿនលឿនចំនួន ២ ខ្សែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ៧ ថ្ងៃ ។

ផ្លូវល្បឿនលឿនចំនួន ២ ខ្សែដែលមិនយកថ្លៃសេវានោះគឺ ផ្លូវលេខ៧ (ក្រុងបាងកក-ឈុនបុរី) និងផ្លូវលេខ៩ (ផ្លូវក្រវ៉ាត់ក្រុងបាងកក) ពោលចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ។
សម្រាប់ការលើកលែងយកថ្លៃសេវាផ្លូវល្បឿនលឿននេះដែរ គឺក្នុងគោលបំណងដើម្បីជួយបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរទាំងទៅ និងមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃ ។

ទន្ទឹមនោះ វាក៏ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna
ចុចអាន ៖ ថៃ ហាមទទួលទានគ្រឿងស្រវឹង លេងជះទឹក និងប៉ាតម្សៅ ថ្ងៃចូលឆ្នាំថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


