ព័ត៌មានអន្ដរជាតិ
ប្រជាជន អ៊ុយក្រែន កំពុងខ្វះសាំងចាក់ ហ្គារាស់ខ្លះលែងមានតែម្ដង
ប្រជាពលរដ្ឋក្នុងប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងសាំង និងផលិតផលឥន្ធនៈផ្សេងទៀតកាន់តែធ្ងន់ធ្ងរ ចំពេលមានសង្គ្រាមលុកលុយរបស់រុស្ស៊ីកំពុងអូសបន្លាយពេលជាង ២ ខែមកនេះ ។

ក្រុមអ្នកសារព័ត៌មានជប៉ុន NHK នៅប្រទេសអ៊ុយក្រែនបានឃើញរថយន្តតម្រង់ជួរយ៉ាងវែងរង់ចាំចាក់ប្រេងនៅស្ថានីយ៍ឥន្ធនៈក្នុងរដ្ឋធានីកៀវ ខណៈហ្គារ៉ាសមួយចំនួនបានដាក់សញ្ញាថាលែងមានហ្គាសចាក់ទៀតហើយ ។
ចំណែករឿងរ៉ាវនៅពីក្រោយការខ្វះខាតនេះ គឺដោយសារការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅភាគកណ្តាលអ៊ុយក្រែនកាលពីខែមុន ។

ចាប់តាំងពីពេលនោះមក រោងចក្រចម្រាញ់ប្រេងដែលជារោងចក្រដ៏ធំបំផុតមួយរបស់ប្រទេសបានឈប់ដំណើរការ ខណៈការនាំចូលឥន្ធនៈក៏មានការឡើងថ្លៃផងដែរ ដោយសារតែការនាំចូលប្រេងទាំងនោះពីអឺរ៉ុបមានការលំបាកខ្លាំង ។
ទន្ទឹមនោះបុរសម្នាក់ដែលកំពុងរង់ចាំនៅស្ថានីយប្រេងមួយកន្លែងបានបន្ទោសការវាយប្រហាររបស់រុស្ស៊ីចំពោះការខ្វះខាតនេះ ដោយនិយាយថា បច្ចុប្បន្នប្រេងសាំងត្រូវតែនាំចូលពីចម្ងាយជាង ៥០០ គីឡូម៉ែត្រ ហើយការទទួលបានក៏តិចតួចផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសក្បែរខាងកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ ៥០ ម៉ឺនដុល្លារដល់ អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


