ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងសាំងនៅ កម្ពុជា ឡើងរហូតដល់ ៣០០ រៀល ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលដល់ជាង ២ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល ។

ទន្ទឹមនោះបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) តម្លៃប្រេងសាំងនៅតែឡើងថ្លៃ ខណៈកម្ពុជាបន្តឡើង ៣០០ រៀលទៀតសម្រាប់លក់ក្នុងមួយលីត្រ ។
ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៦ ដុល្លារ (១,៨៥០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ១.១៤ ដុល្លារ (៤,៦០០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១.១៤ ដុល្លារ (៤,៦០០ រៀល) ក្នុងមួយលីត្រ
៥. ថៃ តម្លៃ ១.១៨ ដុល្លារ (៤,៧៥0 រៀល) ក្នុងមួយលីត្រ
៦. វៀតណាម តម្លៃ ១.៣៣ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.៣៧ ដុល្លារ (៥,៥៥០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៤០ ដុល្លារ (៥,៦០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៧៤ ដុល្លារ (៧,០០០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.១៧ ដុល្លារ (៨,៧០០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ កម្ពុជា ជាប្រទេសអាស៊ានតែមួយគត់មិនមានករណីឆ្លងអូមីក្រុង ៣ ថ្ងៃជាប់គ្នា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


