ព័ត៌មានអន្ដរជាតិ
យន្តហោះចិន ជួបឧបទ្ទវហេតុដ៏រន្ធត់នៅអាកាសយានដ្ឋាន (មានវីដេអូ)
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានរអិលធ្លាក់ផ្លូវ ហើយឆាបឆេះនៅក្នុងទីក្រុង Chongqing ប្រទេសចិន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua, ដំណើរទាំង១១៣នាក់ និងបុគ្គលិកអាកាសយានិក៩នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ Airbus SE A319។
ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សជាង៤០នាក់ រងរបួសហើយចាប់តាំងពីពេលនោះមក អ្នកធ្វើដំណើរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមមន្ត្រី មិនទាន់បានបញ្ជាក់លម្អិតពីអ្នកស្លាប់ឬក៏បានផ្តល់ការពន្យល់ណាមួយ ទាក់ទងនឹងមូលហេតុនៃឧបទ្ទវហេតុនេះទេ។
វីដេអូដែលគេចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមុខយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines ត្រូវភ្លើងឆាបឆេះ ខណៈអ្នកដំណើរនាំគ្នារត់ ទៅកាន់កន្លែងសុវត្ថិភាព។

យន្តហោះនេះ គ្រោងនឹងធ្វើការហោះហើរចេញពីទីក្រុង Chongqing ទៅកាន់ទីក្រុង Nyingchi ក្នុងតំបន់ទីបេ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះរបស់ក្រមហ៊ុន China Eastern បានធ្លាក់ក្នុងខែមីនា ដោយសម្លាប់មនុស្សទាំងអស់ ១៣២ នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


