ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ហ៊ានធានារឿងនេះដល់ តួកគី ដើម្បីចូលណាតូ
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកហ៊ានផ្តល់ការធានាដល់ប្រទេសតួកគីថានឹងមិនចាត់ទុកសមាជិកនៃគណបក្សពលករឃឺដ (PKK) ជា “ភេរវករ” នោះទេ ។
ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រទេសតួកគីបានជំទាស់នឹងការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតនៅក្នុងអង្គការណាតូ និងបានចោទប្រកាន់ប្រទេស Nordic ទាំងពីរនេះថាកំពុងគាំទ្រការបះបោររបស់ PKK ផងដែរ ។
ទន្ទឹមនោះលោក Haavisto បានប្រាប់ទូរទស្សន៍ជាតិ Yle ថា “ចាប់តាំងពី PKK គឺជាអង្គការដែលបានចុះបញ្ជីជាភេរវករនៅក្នុងទ្វីបអឺរ៉ុប វាជារឿងសំខាន់ដែលយើងត្រូវធ្វើក្នុងការមិនអនុញ្ញាតឲ្យមានសកម្មភាពភេរវកម្មណាមួយនៅលើទឹកដីហ្វាំងឡង់ ប៉ុន្តែការធានាបែបនេះពិតជាអាចផ្តល់ឲ្យតួកគីពេញចិត្ត” ។
ជាចុងក្រោយលោក Haavisto បាននិយាយថា ការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងណាតូអាចចំណាយពេលពីរបីសប្តាហ៍ទៀត ហើយខ្ញុំមានសុទិដ្ឋិនិយមថាបញ្ហានឹងត្រូវបានដោះស្រាយ ប៉ុន្តែវាអាចនឹងត្រូវការពេលខ្លះផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ឈប់ផ្គត់ផ្គង់ឧស្ម័នទៅ ហ្វាំងឡង់ ចាប់ពីថ្ងៃនេះទៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


