ព័ត៌មានអន្ដរជាតិ
នេះមូលហេតុទ្វីបអាហ្វ្រិកនៅតែបន្តផ្ទុះ ជំងឺអុតស្វា ប្រទេសខ្លះមានទាំង អ្នកស្លាប់
រហូតមកដល់ពេលនេះតំបន់ជាច្រើនលើពិភពលោកកំពុងផ្ទុះជំងឺអុតស្វាធ្ងន់ធ្ងរ ជាពិសេសអាហ្វ្រិកខាងលិច និងកណ្ដាល ហើយវាក៏ក្លាយជារោគរាតត្បាតដ៏អាក្រក់មួយទៀតផងដែរក្នុងទ្វីបអាហ្វ្រិក ។

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Aime Alongo ប្រធានផ្នែកសុខភាពទីក្រុង Sankuru ក្នុងប្រទេសកុងហ្គោបាននិយាយថា ការបន្តកើតជំងឺអុតស្វានៅអាហ្វ្រិក គឺដោយសារតែការស៊ីសត្វស្វា និងសត្វកកេរងាប់ ។
មន្ត្រីរូបនេះបានបន្ថែមថា “អ្នកស្រុកបានចូលទៅក្នុងព្រៃ ហើយយកសាកសពសត្វស្វា ប្រចៀវ និងសត្វកកេរ ដែលផ្ទុកទៅដោយជំងឺអុតស្វា ដើម្បីបរិភោគជាអាហារ ។ ក្រោយមកពួកគេបានចេញរោគសញ្ញា ហើយក្រសួងសុខាភិបាលក៏បានបញ្ជាឲ្យពួកគេដាក់ខ្លួនឲ្យនៅដាច់ដោយឡែកផងដែរ ដើម្បីតាមដានអាការរោគ” ។

ទាក់ទិននឹងបញ្ហានេះដែរ អាជ្ញាធរសុខាភិបាលរបស់ប្រទេសកុងហ្គោថ្មីៗនេះបាននិយាយថា មនុស្សចំនួន ៩ នាក់បានស្លាប់ ដោយសារជំងឺអុតស្វាដែលកំពុងផ្ទុះឡើងក្នុងប្រទេសនៅឆ្នាំ ២០២២ នេះ ស្របពេលដែលនីហ្សេរីយ៉ាក៏បានកត់ត្រាការស្លាប់លើកដំបូងរបស់ខ្លួន ដោយសារជំងឺនេះនៅឆ្នាំនេះផងដែរ ។
ចំណែកនៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ ការរីករាលដាលនៃករណីជំងឺអុតស្វានាពេលបច្ចុប្បន្នក៏បានបង្កើតឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រទេសទាំងនោះផងដែរ ខណៈអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីជាង ២៥០ នៃជំងឺអុតស្វាត្រូវបានរាយការណ៍នៅក្នុងប្រទេសមិនធ្លាប់មានប្រវត្តិផ្ទុះជំងឺជាង ២០ ហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ ប្រទេស ២ នៅអាហ្វ្រិកប្រកាសមានអ្នកស្លាប់ ដោយសារជំងឺអុតស្វា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


