ព័ត៌មានអន្ដរជាតិ
កំពង់ផែប្រទេស អឺរ៉ុប មួយនេះក្លាយជាទីតាំងដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់ អ៊ុយក្រែន
កំពង់ផែសមុទ្រខ្មៅរ៉ូម៉ានីក្នុងទីក្រុង Constanta បានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិប្រមាណ ២០ លានតោនដែលកំពុងជាប់គាំងនៅអ៊ុយក្រែន ។

លោក Dan Dolghin នាយកប្រតិបត្តិការគ្រាប់ធញ្ញជាតិដ៏នៅក្នុងកំពង់ផែ Constanta បាននិយាយថា “មុនសង្រ្គាម គ្មានគ្រាប់ធញ្ញជាតិអ៊ុយក្រែនឆ្លងកាត់កំពង់ផែនេះនោះទេ ប៉ុន្តែឥឡូវនេះគ្រាប់ធញ្ញជាតិស្មើនឹងប្រហែល ៣០ ភាគរយនៃសកម្មភាពចរាចរណ៍របស់យើង” ។
ជាមួយនឹងសមត្ថភាពផ្ទុកគ្រាប់ធញ្ញជាតិ ១.៥ លានតោន និងជាស្ថានីយគ្រប់គ្រងគ្រាប់ធញ្ញជាតិលឿនបំផុតនៅក្នុងសហភាពអឺរ៉ុប, កំពង់ផែ Constanta បានក្លាយជាជម្រើសល្អមួយក្នុងពេលបិទផ្លូវសមុទ្រនៃកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនដែលធ្លាប់ជាច្រកនាំចេញដ៏សំខាន់ ។

គួរបញ្ជាក់ថា ចាប់តាំងពីការរាំងស្ទះ គ្រាប់ធញ្ញជាតិអ៊ុយក្រែនចំនួន ៦១៦,០០០ តោនបានទៅដល់កំពង់ផែ ខណៈ ១៦៦,៥០០ តោនបន្ថែមទៀតនឹងមកដល់កំពង់ផែនៅសប្តាហ៍បន្ទាប់ ហើយក៏នឹងបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញដល់ទៅប្រហែល ២៨,០០០ តោនក្នុងមួយថ្ងៃសម្រាប់កំពង់ផែមួយនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រទេស ២ ព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប ជំនួសការនាំចូលពី រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


