ព័ត៌មានអន្ដរជាតិ
លោក Joe Biden ធ្លាក់ពីលើកង់ ពេលជួបហ្វូងអ្នកគាំទ្រ (មានវីដេអូ)
ប្រធានាធិបតី Joe Biden បានធ្លាក់ពីលើកង់របស់លោក ខណៈពេលដែលព្យាយាមឈប់ ដើម្បីស្វាគមន៍ហ្វូងអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មាន នៅឧទ្យាន Cape Henlopen State Park ក្នុងរដ្ឋ Delaware កាលពីព្រឹកថ្ងៃសៅរ៍។

នៅក្នុងឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើ Twitter ដោយអ្នកយកព័ត៌មាន CNN លោក Kevin Liptak បានបញ្ចាក់ថា សមាជិកសេវាកម្មសម្ងាត់ បានធ្វើសកម្មភាពជួយប្រធានាធិបតីឲ្យងើបឡើងវិញ បន្ទាប់ពីលោកបានដួលភ្លាមៗ។
យ៉ាងណាមិញ ក្រោយភ្នាក់ងារសម្ងាត់បានជួយ ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយទៅកាន់អ្នកគាំទ្រថា “ខ្ញុំមិនអីទេ” ។ ខណៈលោក Biden ដើរទៅកាន់ហ្វូងមនុស្សដែលបានទះដៃស្វាគមន៍ និងអបអរសាទរចំពោះលោក ។

បន្ទាប់ពីឧបទ្ទវហេតុនេះ មន្ត្រីសេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាជន ដោយនិយាយថា ប្រធានាធិបតី “បានយកជើងជាន់នៅលើឈ្នាន់ ខណៈពេលកំពុងត្រៀមចុះពីកង់”។ ពួកគេបានបន្ថែមថា “គាត់មិនអីទេ”។

គួរបញ្ជាក់ដែរថាលោក Biden និងភរិយា Jill Biden កំពុងចំណាយពេលជាមួយគ្នានៅចុងសប្ដាហ៍ នៅឯផ្ទះវិស្សមកាលឆ្នេរ Rehoboth រដ្ឋ Delaware នេះបើយោងតាមសារព័ត៌មាន Associated Press ។ គូស្នេហ៍មួយគូនេះបានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៤៥ នៅថ្ងៃសុក្រមុនថ្ងៃបុណ្យ Father’s Day ចុងសប្ដាហ៍នេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក ផ្អាកការលក់យន្តហោះគ្មានមនុស្សបើកទំនើបទៅឲ្យអ៊ុយក្រែន ព្រោះខ្លាចធ្លាក់ដល់ដៃរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


