ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បណ្តេញយន្តហោះចិន ២៩គ្រឿង ដែលលុកលុយតំបន់ការពារដែនអាកាស
កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ ទៅបណ្តេញយន្តហោះចិនចំនួន ២៩ គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាស រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលហោះទៅភាគខាងត្បូងកោះតៃវ៉ាន់ និងចូលមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។
ការលុកលុយដោយយន្តហោះចម្បាំងរបស់ចិនកាលពីថ្ងៃអង្គារទី២១ខែមិថុនា គឺជាការបង្កើនភាពតានតឹងចុងក្រោយបំផុត រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ហើយសម្គាល់ជាការរំលោភលើតំបន់ការពារដែនអាកាសដ៏ធំបំផុតដោយប្រទេសចិន ចាប់តាំងពីចុងខែឧសភាមក។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិន រួមមានយន្តហោះចម្បាំងចំនួន ១៧ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៦គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាមអេឡិចត្រូនិច យន្តហោះព្រមានជាមុន យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសផងដែរ។
ក្រសួងបន្តថា តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ទៅព្រមានយន្តហោះចិន ខណៈដែលប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យផ្លូវរបស់ពួកគេ។
កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរអស់រយៈពេលជាងពីរឆ្នាំមកហើយ អំពីបេសកកម្មម្តងហើយម្តងទៀតរបស់កងទ័ពអាកាសចិន នៅភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ ដែលស្ថិតនៅជិតប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។
នេះគឺជាការលុកលុយដែនអាកាសធំបំផុត ចាប់តាំងពីតៃវ៉ាន់រាយការណ៍ថា មានយន្តហោះចិនចំនួន ៣០ គ្រឿងបានចូលទៅក្នុង ADIZ របស់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា។ គិតត្រឹមពលនេះ ការលុកលុយធំបំផុត បានកើតឡើងនៅក្នុងខែមករា ដោយមានយន្តហោះចំនួន ៣៩ គ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសចិនទេ ប៉ុន្តែកាលពីមុនបាននិយាយថា ទង្វើបែបនេះគឺជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


