ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងពង្រាយយន្តហោះចម្បាំង ក្រោយយន្តហោះចិន និងរុស្ស៊ី ១៩ គ្រឿងចូលក្នុងតំបន់ការពារដែនអាកាស
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ ទី ២២ ខែធ្នូថា ខ្លួនបានពង្រាយយន្តហោះចម្បាំងជាការឆ្លើយតបទៅនឹងការឈ្លានពានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូងពីសំណាក់យន្តហោះយោធា ១៩ គ្រឿងរបស់ចិន និងរុស្ស៊ី ។

បើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ៤ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) អមដោយយន្តហោះរុស្ស៊ីចំនួន ១៥ គ្រឿង ខណៈយោធាកូរ៉េខាងត្បូងក៏បានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាសដើម្បីចាត់វិធានការតាមបែបយុទ្ធសាស្ត្រផងដែរ ។
យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិនបានជូនដំណឹងដល់កូរ៉េខាងត្បូងថា យន្តហោះរបស់ខ្លួនបានធ្វើការហ្វឹកហាត់ជាប្រចាំមុនពេលដែលយន្តហោះចិនចូលក្នុងតំបន់ KADIZ ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧប្បត្តិហេតុនេះហាក់ដូចជាសមយុទ្ធយោធារួមគ្នារវាងចិន និងរុស្ស៊ី ប៉ុន្តែវាតម្រូវឲ្យមានការវិភាគបន្ថែមទៀត” ។
ទន្ទឹមនោះកាលពីខែកក្កដាឆ្នាំមុនយន្តហោះចម្បាំងកូរ៉េខាងត្បូងបានបាញ់ព្រមានរាប់រយគ្រាប់សំដៅទៅលើយន្តហោះយោធារុស្ស៊ីលើការយាមល្បាតរួមគ្នាជាមួយចិន នៅពេលយន្តហោះទាំងនោះចូលដែនអាកាសកូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី
ចុចអាន ៖ ចិនបាញ់បង្ហោះយានដឹកគ្រាប់រ៉ុកកែត CZ-8 ជំនាន់ថ្មីដោយជោគជ័យ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៨ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


