ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រងការវាយប្រហារពីគ្រោះរញ្ជួយដីខ្លាំងក្លាមួយភ្លេត ៣ លើក
ការរញ្ជួយដីដ៏ខ្លាំងចំនួន ៣ លើកបានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី បង្កឲ្យអ្នកស្រុកមានការភ័យស្លន់ស្លោយ៉ាងខ្លាំង ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ។

ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ នៅកោះ Mentawai នៅមុនម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែវាមិនបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ។
ទន្ទឹមនោះ វាជាការរញ្ជួយដីលើកទី ៣ នៅក្នុងតំបន់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រត្រូវបានកត់ត្រានៅមុនថ្ងៃរះ ខណៈទី ២ មានកម្រិត ៥.៤ រ៉ិចទ័រ ពោលកើតឡើងប្រមាណមួយម៉ោងក្រោយមក ។

ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ បានកើតឡើងជាច្រើនវិនាទីនៅក្នុងខេត្ត Padang និងនៅតំបន់ភ្នំជុំវិញនៃទីក្រុង Bukitinggi ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានជួបប្រទះជាញឹបញាប់នូវការរញ្ជួយដី និងគ្រោះធម្មជាតិផ្សេងៗ ដោយសារតែប្រទេសនេះស្ថិតក្នុងខ្សែរក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក ប្រាយុទ្ធ បង្ហាញខ្លួនលើកដំបូង ក្រោយព្យួរតំណែង និងមិននិយាយមួយម៉ាត់ទៅកាន់អ្នកសារព័ត៌មាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


