ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ ទៅលោក ប្រាយុទ្ធ ក្រោយត្រូវព្យួរតំណែង (មានវីដេអូ)
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជំរុញឲ្យលោក ប្រាយុទ្ធ ចាន់អូចា ធ្វើរឿងត្រឹមត្រូវ និងចាកចេញពីឆាកនយោបាយដោយសេចក្តីថ្លៃថ្នូរ។

កាលពីសប្តាហ៍មុន តុលាការធម្មនុញ្ញថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយការព្យួរតំណែងលោក ប្រាយុទ្ធ ខណៈតុលាការកំពុងពិចារណាថាតើ គាត់បានគ្រប់គ្រងហួសអាណត្តិរយៈពេល៨ឆ្នាំ ក្នុងនាមជាមេដឹកនាំប្រទេសដែរឬក៏អត់។
ដែនកំណត់រយៈពេល៨ឆ្នាំនោះ មានបំណងរារាំងមេដឹកនាំជាប់ឆ្នោតដ៏ពីការកាន់អំណាចយូរពេក ជាពិសេសបន្ទាប់ពីកងទ័ព បានធ្វើរដ្ឋប្រហារបណ្តេញលោក ថាក់ស៊ីន ក្នុងឆ្នាំ ២០០៦ និងប្អូនស្រីរបស់គាត់គឺលោកស្រី យីងឡាក់ ក្នុងឆ្នាំ ២០១៤។

អំឡុងកិច្ចពិភាក្សា២សប្តាហ៍ម្តងក្នុងកម្មវិធី Clubhouse, លោក ថាក់ស៊ីន បានប្រាប់មេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ ឲ្យរៀនសូត្រពីពេលវេលារបស់គាត់ ជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងចុះចេញពីតំណែង។
លោក ថាក់ស៊ីន និយាយថា “ជឿខ្ញុំទៅលោក ប្រាយុទ្ធ! ខ្ញុំជាបងប្រុសម្នាក់ ដែលបានឆ្លងកាត់រឿងទាំងអស់នេះ ហើយថ្ងៃខាងមុខសម្រាប់អ្នកនឹងមិនរលូនទេ។ ប្រសិនបើតុលាការអនុញ្ញាត អ្នកអាចសប្បាយចិត្តតែនៅថ្ងៃដែលអ្នកដើរត្រលប់មកវិញប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មក វាដូចជាធ្លាក់នរកទាំងរស់អ៊ីចឹង”។

អ្នកនយោបាយនិរទេសខ្លួនអាយុ៧៣ឆ្នាំរូបនេះជឿថា លោក ប្រាយុទ្ធ នឹងប្រឈមមុខនឹងភាពអាម៉ាស់ផ្នែកនយោបាយ ប្រសិនបើលោកមិនចុះចេញ។ លោកថាក់ស៊ីនមិនជឿថា មានសមាជិកព្រឹទ្ធសភា នឹងគាំទ្រលោក ប្រាយុទ្ធ នោះទេ។
លោក ថាក់ស៊ីន បន្ថែមថា ជម្រើសតែមួយគត់ដែលនៅសេសសល់សម្រាប់ព្រឹទ្ធសភា គឺត្រូវបន្តជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ Prawit Wongsuwon ព្រោះ គេមិនអាចតែងតាំងនាយករដ្ឋមន្ត្រីថ្មីបានឡើយ ដោយសារគេនឹងត្រូវការសំឡេងភាគច្រើន ៣ភាគ៤៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ក្រុមអ្នកច្បាប់របស់លោក ប្រាយុទ្ធ កំពុងធ្វើសេចក្តីថ្លែងការណ៍ ឆ្លើយតបការព្យួរតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


