ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer ពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងទៅប្រទេសចំនួន ៨ នៅអឺរ៉ុប ដោយសារបញ្ហានេះ
ក្រសួងសុខាភិបាលអេស្ប៉ាញបានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទថា ការដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ទៅប្រទេសអេស្ប៉ាញ និងប្រទេសសហភាពអ៊ឺរ៉ុបចំនួន ៧ ផ្សេងទៀតត្រូវបានពន្យាពេលដោយសារបញ្ហាក្នុងដំណើរការផ្ទុក និងដឹកជញ្ជូន ។
អេស្ប៉ាញបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី ២៧ ធ្នូ បន្ទាប់ពីវ៉ាក់សាំង Pfizer-BioNTech ទទួលបានភ្លើងខៀវពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃចន្ទ ។ កញ្ចប់នៃវ៉ាក់សាំងដំបូងត្រូវបានដឹកជញ្ជូនទៅទូទាំងប្លុកដែលមានសមាជិក ២៧ ប្រទេស ។ ទោះយ៉ាងណាទីក្រុង Madrid បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយសាខាក្រុមហ៊ុន Pfizer នៅអេស្ប៉ាញកាលពីយប់ថ្ងៃអាទិត្យអំពីការពន្យារពេលចែកចាយវ៉ាក់សាំងរយៈពេលមួយថ្ងៃ បន្ទាប់ពីបញ្ហាមួយចំនួនបានលេចចេញនៅរោងចក្ររបស់ក្រុមហ៊ុននៅប៊ែលហ្សិក ។
ទន្ទឹមនោះក្រុមហ៊ុន BioNTech បានបង្ហើបឲ្យដឹងក្នុងពេលធ្វើបទបង្ហាញមួយថា វ៉ាក់សាំងរបស់ពួកគេគួរតែត្រូវបានរក្សាទុកក្នុងបរិយាកាសសីតុណ្ហភាពទាបបំផុតប្រហែល -៧០ អង្សាសេ ហើយបញ្ជូនទៅមជ្ឈមណ្ឌលចែកចាយក្នុងធុងដាក់ទឹកកកស្ងួត ។ បន្ទាប់មកវាអាចត្រូវបានរក្សាទុករហូតដល់ ៥ ថ្ងៃនៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ នៅពេលយកចេញពីទូទឹកកក ។
បន្ថែមពីនេះមុនពេលការប្រកាសរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ ការពន្យារពេលចាក់ថ្នាំបង្ការក៏ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងជាច្រើនផងដែររបស់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានគេបង្ហាញថា វ៉ាក់សាំងប្រហែល ១,០០០ ដូសពីក្រុមហ៊ុន Pfizer-BioNTech មិនត្រូវបានរក្សាទុកនៅក្នុងកន្លែងត្រជាក់គ្រប់គ្រាន់ទេក្នុងពេលដឹកជញ្ជូនចែកចាយ ។
អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កាលពីសប្តាហ៍មុនដោយការចាក់លើកដំបូងត្រូវបានទទួលដោយក្រុមងាយរងគ្រោះបំផុតរួមទាំងមនុស្សចាស់ និងបុគ្គលិកថែទាំសុខភាពក៏ដូចជាអ្នកនយោបាយជាដើម ខណៈប្រជាជនអេស្ប៉ាញប្រមាណ ៧០ ភាគរយត្រូវបានរំពឹងថានឹងទទួលការចាក់ថ្នាំបង្ការនៅចុងរដូវក្តៅនេះ ។
គួរបញ្ជាក់ថា វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech មានអត្រាប្រសិទ្ធភាព ៩៥ ភាគរយប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយត្រូវបានអនុម័តពីនិយតករឱសថរបស់អង់គ្លេស ភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA) និងភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) កាលពីដើមខែធ្នូនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដោយសារកំហុសមួយ វ៉ាក់សាំងកូវីដជិត៥០០ដូសត្រូវបោះចោលទទេៗ
ចុចអាន ៖ ស្រ្តីម្នាក់ប្រាប់ពីផលវិបាកចម្លែកៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


