ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន និង យីងឡាក់ ប្រទះឃើញមកលេងប្រទេសជិតខាង ថៃ
អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេប្រទះឃើញមកទស្សនានៅរដ្ឋ Penang របស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសជិតខាងថៃ ។

កាសែត The Star របស់ម៉ាឡេស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បងប្អូនបង្កើតទាំងពីរដែលនិរទេសខ្លួនត្រូវបានគេប្រទះឃើញនៅផ្លូវ Cecil Street ហើយបានកុម៉្មង់អាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមរបស់ប្រទេសម៉ាឡេស៊ីគឺ Koay Teow th’ng និង Pasembur របស់ចិន នៅម៉ោងប្រហែល ១ រសៀល អំឡុងពេលអាហារថ្ងៃត្រង់កាលពីថ្ងៃពុធ ក្រោយពេលគេឃើញនៅឯអាហារដ្ឋានមួយកន្លែតនៅផ្លូវ Weld Quay ។
កាសែតបានរាយការណ៍ថា ការមកទស្សនារបស់ត្រកូលស៊ីណាវ៉ាត់ត្រាទាំងពីរទៅកាន់ទីក្រុងព្រំដែនម៉ាឡេស៊ីជាប់ភាគខាងត្បូងនៃប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្នករស់នៅរដ្ឋ Penang ដោយសារតែប្រជាប្រិយភាពរបស់ពួកគេ ហើយក៏បានសុំថតរូប Selfie ផងដែរ ។

កាសែត The Star បានរាយការណ៍ទៀតថា ត្រកូលស៊ីណាវ៉ាត់ត្រាទាំងពីរនាក់ក៏ត្រូវបានប៉ូលិសម៉ាឡេស៊ីអមដំណើរដោយម៉ូតូ និងដោយអង្គរក្សផងដែរ អំឡុងពេលពួកគេទៅលេងរដ្ឋ Penang ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន វ័យ ៧៣ ឆ្នាំ ជានាយករដ្ឋមន្ត្រី ២ ដងពីឆ្នាំ ២០០១ ដល់ ២០០៦ មុនពេលគាត់ត្រូវបានទម្លាក់ដោយរដ្ឋប្រហារនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំនោះ ។

ចំណែកលោកស្រី យីងឡាក់ អាយុ ៥៥ ឆ្នាំដែលបានបន្តដឹកនាំរលកនៃប្រជាប្រិយភាពមិនចេះចប់របស់លោក ថាក់ស៊ីន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសក្នុងឆ្នាំ ២០១១ ក៏ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារដូចគ្នាដោយក្រុមលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
ចុចអាន ៖ កូនស្រីពៅលោក ថាក់ស៊ីន ចុះឃោសនារកសំឡេងឆ្នោតឲ្យបក្សភឿថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


