ព័ត៌មានអន្ដរជាតិ
សមយុទ្ធយោធារួម អាមេរិក-កូរ៉េខាងត្បូង មានទាំងនាវាដើរដោយថាមពលនុយក្លេអ៊ែរ
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រជប៉ុននាថ្ងៃនេះ ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ។
ក្រុមនាវា USS Ronald Reagan រួមមាននាវាផ្ទុកយន្តហោះថ្នាក់ Nimitz, នាវាចម្បាំងដឹកកាំជ្រួចមីស៊ីល USS Chancellorsville និងនាវាពិឃាត USS Barry Arleigh Burke-class បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Busan ចម្ងាយប្រហែល ៣៩០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូលនៅវេលាម៉ោងប្រមាណ ៩ ព្រឹក (ម៉ោងនៅកូរ៉េខាងត្បូងកាលពីម្សិលមិញ) ហើយនឹងបន្តធ្វើ រហូតដល់ថ្ងៃព្រហស្បតិ៍។

ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងសមត្ថភាពការពាររួមគ្នារបស់ពួកគេ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំ ដើម្បីបន្សាបរាល់ទម្រង់នៃការបង្កហេតុដោយទីក្រុងព្យុងយ៉ាង។ ចំណែកឯកូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូង ដែលបានធ្វើការជាមួយអាមេរិក ហើយនិយាយនៅលើគេហទំព័ររដ្ឋនៅថ្ងៃអាទិត្យនេះថា ផែនការសម្រាប់ការបង្កហេតុសង្រ្គាម នឹងបង្កើតតែការបំផ្លិចបំផ្លាញដ៏គួរឲ្យខ្លាចប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ កូរ៉េខាងជើងនៅថ្ងៃដដែលនេះ បានបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីឆ្ពោះទៅកាន់សមុទ្រជប៉ុន ពីតំបន់មួយក្នុង ឬជុំវិញទីក្រុង Taechon ខេត្ត Phyongan ខាងជើង។ កាំជ្រួចត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ចំណែកទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែស្ថិតក្នុងការប្រុងប្រយ័ត្ន ចំពោះការបាញ់មីស៊ីលបន្ថែមទៀត និងការបង្កហេតុផ្សេងទៀតដោយទីក្រុងព្យុងយ៉ាង ខណៈដែលកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងមានប្រតិកម្មយ៉ាងខ្លាំង ចំពោះសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាផ្ទុកយន្តហោះ អាមេរិក មកដល់ កូរ៉េខាងត្បូង ហើយ ត្រៀមធ្វើសមយុទ្ធរួមគ្នាចុងខែនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


